វៀតណាមនិងអូស្ត្រាលីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ភូគុម្ភសាស្ត្ររូងភ្នំ
|
វៀតណាមនិងអូស្ត្រាលីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ភូគុម្ភសាស្ត្ររូងភ្នំ (VOV) |
Vovworld-អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth អូស្ត្រាលីបាន
សហការជាមួយសមាគមទេសចរណ៍ដំបន់ Augusta Margaret River គណៈកម្មាធិការ
អភិវឌ្ឍន៍ដំបន់នីរតីអូស្ត្រាលីទើបនឹងបានផ្លាស់ប្តូរកិច្ចព្រមព្រៀងចងមេត្រីភាពរូងភ្នំ
រវាងសួនឧទ្យានជាតិ Phong Nha-Ke Bang និងសមាគមទេសចរណ៍ដំបន់ Augusta
Margaret River។ កិច្ចព្រមព្រៀងពោលខាងលើបានស្នើរសហការពន្លឿនផ្សព្វផ្សាយទេសចរណ៍ភូគុម្ភសាស្ត្រសំរាប់រូងភ្នំនានាក្នុងដំបន់សួនឧទ្យានជាតិ Phong Nha-Ke
Bang របស់វៀតណាមនិងដំបន់ Margaret River (រដ្ឋអូស្ត្រាលីខាងលិច)។ កិច្ចព្រមព្រៀង
ក៏ស្នើរសហប្រតិបត្តិការកែលំអរការងារគ្រប់គ្រងរូងភ្នំ ផ្សព្វផ្សាយព័ត៌មានអំពីដំបន់
ទាំងពីរនេះនៅកំរិតអន្តរជាតិ។ នេះជាកិច្ចព្រមព្រៀងសហប្រតិបត្តិការជំរុញទេសចរណ៍
ភូគុម្ភសាស្ត្ររូងភ្នំដើមដំបូងលើពិភពលោក៕