វៀតណាមនិងអាហ្វ្រីកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍
(VOV)_នាថ្ងៃទី៣១ តុលា នៅទីក្រុង Durban របស់អាហ្វ្រីកខាងត្បូង ស្ថានទូត
វៀតណាមប្រចាំនៅប្រទេសនេះ បានរៀបចំសិក្ខាសាលា ស្ដីពី៖ពន្លឿនពាណិជ្ជកម្ម
វិនិយោគនិងទេសចរណ៍វៀតណាម -អាហ្វ្រីកខាងត្បូង។ ថ្លែងមតិនៅទីនេះ ឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រីកខាងត្បូង លោក Le Huy Hoang បានអះអាងថា៖
វៀតណាមយកចចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យជាមួយ
អាហ្វ្រីកខាងត្បូង ដែលក្នុងនោះមានខេត្ត KwaZulu – Natal និង ទីក្រុង Durban។
បន្ទាប់ពីផ្នែកអធិប្បាយអំពីសក្ដានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯក
អគ្គរដ្ឋទួតវៀតណាមប្រចាំនៅអាហ្វ្រីកខាងត្បូង លោក Le Huy Hoang និងទីប្រឹក្សារ
ពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រីកខាងត្បូង Nguyen Hong Tien
បានឆ្លើយសំនួរនានា ពីចំពោះមុខបណ្ដាអង្គភាពអាជីវកម្មនៃប្រទេសសាម៉ី អំពី
បណ្ដាគោលនយោបាយរបស់វៀតណាម ចំពោះការលើកទឹកចិត្តវិនិយោគ ឥណ
ទានហេដ្ឋារចនាសម្ព័ន្ធសំរាប់អង្គភាពអាជីវកម្ម…លៗ។
|
វៀតណាមនិងអាហ្វ្រីកខាងត្បូងបង្កើនកិច្ចសហប្រតិ
បត្តិការពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ (រូបថតៈ vietnam+) |
បណ្ដាដំណាងនៃខេត្ត KwaZulu – Natal ក៏បានឧទ្ទេសនាមចំពោះបណ្ដាដំ
ណាងវៀតណាមអំពីសក្ដានុភាពសេដ្ឋកិច្ចទេសចរណ៍របស់តំបន់ផងដែរ៕