វៀតណាមនិងអាហ្វ្រីកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការអំពីការងារជនជាតិ
|
រដ្ឋមន្ត្រី Giang Seo Phu និងគណៈប្រតិភូគណៈកម្មាធិការជនជាតិ (VOV) |
Vovworld-ចាប់ពីថ្ងៃទី២២ដល់២៩សីហា ក្រុមការងាររបស់គណៈកម្មាធិការ
ជនជាតិ ដឹកនាំដោយលោក Giang Seo Phu រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការបានទៅបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋអាហ្វ្រីកខាងត្បូងសំដៅចែករំលែក
ព័ត៌មានបទពិសោធន៍ ផ្លាស់ប្តូរវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីអំពិ
ការងារជនជាតិ។ រដ្ឋមន្ត្រី Giang Seo Phu និងគណៈប្រតិភូគណៈកម្មាធិការជនជាតិ
បានជួបធ្វើការជាផ្លូវការជាមួយរដ្ឋមន្ត្រីក្រសួងបណ្ដាបញ្ហាជនជាតិនិងប្រពៃណី
អាហ្វ្រីកខាងត្បូងលោក Pravin Gordhan ផ្លាស់ប្តូរជាមួយប្រធានគណៈកម្មាធិការ
ពន្លឿននិងការពារសហគមន៍វប្បធម៍សាសនានិងភាសារបស់អាហ្វ្រីកខាងត្បូង
លោកស្រី Thoko Mkhwannazi Xaluva រួមជាមួយដំណាងគណៈកម្មាធិការនិងស្ថាប័ន
ទាក់ទិនរបស់អាហ្វ្រីកខាងត្បូង។ ភាគីទាំងពីរបានចែករំលែកព័ត៌មានទាក់ទិនដល់
វិធានការគោលនយោបាយជនជាតិនៃប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាព
ចាត់ទុកថា ការដែលភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូសកម្មចែករំលែក
គឺមានផលប្រយោជន៍ជួយឲ្យប្រទេសនីមួយៗមានមេរៀនបទពិសោធន៍សមស្រប
រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយ
រួម៕