វៀតណាមនិងឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ
|
វៀតណាមនិងឥណ្ឌូនេស៊ីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក
Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Ryamizard Ryacudu
ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ សីហា។នាព្រឹក
ថ្ងៃទី៨ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីទាំងពីររូបបានដំណើការចរចារ។ ភាគីទាំង
ពីរបានផ្លាស់ប្តូរ និងឯកភាពវាយតំលៃថា៖ ទំនាក់ទំនងសហប្រតិបត្តិការការពារ
ជាតិរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម និងទទួលបានសមិទ្ធិផលជាក់
ស្ដែង។ នាពេលខាងមុខនេះ ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់
ជាន់ថ្នាក់ បង្កើតយន្តការចរចារគោលនយោបាយការពារជាតិ បង្កើនកិច្ចសហប្រតិ
បត្តិការកងទ័ពជើងទឹក បណ្ដុះបណ្ដាល និងផ្លាស់ប្តូរបទពិសោធន៍អំពីការជួយសង្គ្រោះ
មនុស្សធម៌ និងជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ៕