វៀតណាមនិងឥណ្ឌូនេស៊ីឯកភាពគ្នាបង្កើតជំហានលោតផ្លោះថ្មីក្នុងទំនាក់ទំនង ទ្វេភាគី

(VOVWORLD) - តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី។ 
វៀតណាមនិងឥណ្ឌូនេស៊ីឯកភាពគ្នាបង្កើតជំហានលោតផ្លោះថ្មីក្នុងទំនាក់ទំនង ទ្វេភាគី - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចា (រូបថត៖ chinhphu.vn)


 
នាព្រឹកថ្ងៃទី១២ ខែតុលា នៅកោះ Bali នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបចរចាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី។ នៅក្នុងជំនួបចរចានេះ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាយ៉ាងលំអិតលំអន់ស្ដីពីវិធានការនានាសំដៅ ពង្រីកទំនាក់ទំនងទ្វេភាគី នាំកិច្ចសហប្រតិបតិ្តការឡើងកំពស់ថ្មី និងនាំមកនូវ ផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំង ពីររូបបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបង្កើតជំហានលោតផ្លោះ ដើម្បីនាំកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចក្លាយទៅជាសសរទ្រូងនៃទំនាក់ទំនងនៃភាពជាដៃគូយុទ្ធ សាស្ត្រ ព្រមទាំងខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន១០ ពាន់លានដុល្លាអាមេរិកផងដែរ។

        ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហប្រតិបតិ្តការនៅសមុទ្រ ព្រមទាំងប្រគល់ភារកិច្ចឲ្យស្ថាប័នសមត្ថកិច្ចនៃប្រទេសទាំងពីរ ធ្វើការស្រាវជ្រាវដើម្បីឆាប់បង្កើតយន្តការសហប្រតិបតិ្តការសមុទ្រ។

        បន្ទាប់ពីជំនួបចរចាខាងលើ ថ្នាក់ដឹកនាំទាំងពីររូបបានប្រកាសទៅកាន់ សារព័ត៌មានអន្តរជាតិអំពីភាពជោគជ័យដ៏ល្អប្រសើរនៃជំនួបចរចា។ ប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc ដោយបានយកចិត្តទុកដាក់ដល់ វិនិយោគិនឥណ្ឌូនេស៊ីនៅវៀតណាម។ លោកប្រធានាធិបតីបានសម្ដែង គោលបំណងថា សហគ្រាសឥណ្ឌូនេស៊ីនឹងសកម្មថែមទៀតក្នុងការស្វែងរកឱកាសធ្វើ អាជីវកម្មនៅទីផ្សារវៀតណាមដ៏ពោរពេញទៅដោយសក្ដានុភាព ពិសេសគឺលើ វិស័យឱសថ និងឧបករណ៍សុខាភិបាល ជាដើម។

        ចំណែកឯនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា បន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីលោក Joko Widodo កាលពីខែកញ្ញា កន្លងទៅ ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរបស់ លោកនាយករដ្ឋមន្រ្តីវៀតណាមលើកនេះ បានបង្ហាញនូវជំនឿទុកចិត្ត ភាពជិត ស្និទ្ធក៏ដូចជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរសំដៅអភិវឌ្ឍន៍ ទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាពី មួយថ្ងៃទៅមួយថ្ងៃ។

        “យើងខ្ញុំបានឯកភាពគ្នាបង្កើតជំហានលោតផ្លោះថ្មីនិងនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយទៅជាសសរទ្រូងនៃទំនាក់ទំនងទ្វេភាគី ដោយខិតខំប្រឹងប្រែង បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន១០ពាន់លានដុល្លាអាមេរិក។ ទន្ទឹម នឹងនោះ យើងខ្ញុំក៏បានឯកភាពគ្នាជួយសម្រួលបន្ថែមដល់យន្តការសន្ទនារវាង សហគ្រាសជាមួយសហគ្រាស រវាងសហគ្រាសជាមួយរដ្ឋាភិបាល ជួយឧបត្ថម្ភ សហគ្រាសខ្នាតតូចនិងមធ្យម ហើយចាត់ការជំពាក់ជំពិនដែលកើតមានឡើង យ៉ាងឆាប់រហ័ស”។

        លោកនាយករដ្ឋមន្រ្តីក៏បានឲ្យដឹងថែមទៀតថា វៀតណាមនិងឥណ្ឌូនេស៊ី បានឯកភាពគ្នាសហប្រតិបតិ្តការកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ខ្លួនពីពឹងខ្លួន និងដើរតួនាទីជាស្នូលក្នុងរចនាសម្ព័ន្ធ តំបន់។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាង កើត ដោះស្រាយជម្លោះដោយសន្តិវិធី និងអនុវត្តន៍ឲ្យបានល្អនូវអនុសញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ