វៀតណាមនិង ប៊ុលហ្គារី ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
|
វៀតណាមនិង ប៊ុលហ្គារី ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ(TTXVN) |
(VOV)_នាថ្ងៃទី ៧ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានធ្វើអធិបតីពិធីទទួល នាយករដ្ឋមន្ត្រី ប៊ុលហ្គារីលោក Plamen Vasilev Oesharski និងលោកជំទាវដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នៅក្នុងជំនួប សន្ទនា បន្តាប់ពីពិធីទទួល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានថ្លែងអំណរគុន ជាថ្មីម្ដងទៀត ចំពោះការជួយឧបត្ថម្ភដ៏ធំធេង និងថ្លៃថ្នូរដែលប្រជាជន ប៊ុលហ្គារីបាន
លៃទុកសំរាប់វៀតណាម។ លោកនាយករដ្ឋមន្ត្រី Plamen Vasilev Oesharski បានអះ
អាងថា៖វៀតណាមជាដៃគូរយុទ្ធសាស្ត្ររបស់ ប៊ុលហ្គារី នៅតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបសន្ទនា នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានអះអាងថា៖
“ លោក នាយករដ្ឋមន្ត្រី Plamen Vasilev Oesharski និងខ្ញុំបានឯកភាពអំពី
ពង្រឹងនិង ពង្រីកការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិ
ការលើវិស័យ៖សេដ្ឋកិច្ច អប់រំ បណ្ដុះបណ្ដាល វប្បធម៌ទេសចរណ៍ ការពារប្រទេស
និងសន្ដិសុខ។ ខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី និងលើកកំពស់ ប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការវិនិយោគ បង្កលក្ខណះងាយស្រួលសំរាប់វិនិ យោគិន អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ស្វែងរកទីផ្សារនិងតភ្ជាប់ជាមយយ
គ្នា…។ល។”
បញ្ចប់ជំនួបសន្ទនា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាក្សិលសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នាលើវិស័យមួយចំនួនដែរ៕