វៀតណាមនិង New Zealand អនុវត្តទំនាក់ទំនងដៃគូលើគ្រប់វិស័យ
|
វៀតណាមនិង New Zealand អនុវត្តទំនាក់ទំនងដៃគូលើគ្រប់វិស័យ |
(VOV)_នៅខាងក្រៅសន្និសីទកំពូល អាស៊ានលើកទី២៨-២៩ និងសន្និសីទជាន់
ខ្ពស់ទាក់ទិននានា នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ នារសៀលថ្ងៃទី៧កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយនាយករដ្ឋ
មន្ត្រី New Zealand លោក John Key ។នោទីនេះនាយករដ្ឋមន្ត្រី លោក Nguyen Xuan
Phuc បានស្នើអោយភាគីទាំងពីរត្រូវពង្រីកយន្តការសហប្រតិបត្តិការដែលមានស្រាប់
កសាងផែនការអនុវត្តទំនាក់ទំនងដៃគួលើគ្រប់វិស័យ ក្នុងរយៈពេល៣-៥ឆ្នាំខាងមុខ
នេះ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ រីឯ នាយករដ្ឋមន្ត្រី
New Zealandលោក John Key បានអះអាងថា៖ភាគី New Zealand នឹងសហប្រតិបត្តិ
ការលើច្រើនវិស័យជាមួយវៀតណាម ពិសេសគឺវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ៕