វៀតណាមនាំមុខអាស៊ានលើការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយកាណាដា

វៀតណាមនាំមុខអាស៊ានលើការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយកាណាដា - ảnh 1
ស្បែកជើងជាមុខទំនិញនាំចេញមុខព្រួញរបស់វៀតណាម (រូបថត៖TTXVN)

(VOVworld) - ក្នុងឆ្នាំ២០១៥ វៀតណាមបានឈានឡើងនាំមុខសមាគមបណ្ដា
ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយកាណាដា
ដោយទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីចំនួន៣ពាន់៨រយលានដុល្លា
អាមេរិក  កើនឡើង២៤%បើប្រៀបនឹងឆ្នាំ២០១៤។ផលិតផលនាំចេញសំខាន់ៗរបស់
វៀតណាមទៅកាន់កាណាដារួមមានគ្រឿងម៉ាស៊ីន សំភារៈអគ្គីសនីអេឡិចត្រូនិក
និងទំនិញតម្បាញកាត់ដេរ។ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅកាណាដា
លោក Hoang Anh Dung បានឲ្យដឹងថា អង្គភាពអាជីវកម្មកាណាដាកាន់តែយកចិត្ត
ទុកដាក់យ៉ាងខ្លាំងចំពោះទីផ្សារវៀតណាម សំដៅបើកទូលាយ ប្រភពផ្គត់ផ្គង់និង
កាត់បន្ថយការចំណុះទៅលើទីផ្សារដទៃ។គុណភាពផលិតផលរបស់វៀតណាមក៏
 ត្រូវបានលើកកំពស់និងបញ្ជាក់នូវកិត្យានុភាពដ៏រឹងមាំនៅលើទីផ្សារកាណាដាផង
ដែរ។លោក Hoang Anh Dung ចាត់ទុកថា នា ពេលខាងមុខនេះ ទំនិញនាំចេញ
របស់វៀតណាមទៅកាន់កាណាដានឹង បន្តកើងឡើយនៅពេលកិច្ចព្រមព្រៀងដៃគូ
ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិកចូលជាធរមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ