វៀតណាម-នូវ៉ែលហ្សេឡង់បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម

វៀតណាម-នូវ៉ែលហ្សេឡង់បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម - ảnh 1
ពិធីទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវ៉ែលហ្សេឡង់ លោក Bill English ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម
(Image: VOV Online)

(VOVworld) – នារសៀលថ្ងៃទី ១៦ កញ្ញា ថ្លែងមតិក្នុងពិធីទទួលជួបសន្ទនាជាមួយ
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវ៉ែលហ្សេឡង់ លោក  Bill English ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រី វៀតណាម លោក​
Nguyen Tan Dung បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមនឹង បន្តខំប្រឹងប្រែងរួមជា
មួយនូវ៉ែលហ្សេឡង់អនុវត្តបណ្ដាការព្រមព្រៀងសហប្រតិបត្តិការដែលភាគីទាំងពីរ
ទទួលបានប្រកបដោយមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ លោក Nguyen Tan Dung បានស្នើឲ្យភាគីទាំង ២ ជំរុញសកម្មភាពសហប្រតិបត្តិ ការលើវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អាកាសចរណ៍ អប់រំបណ្តុះបណ្ដាលឲ្យខ្លាំងក្លាថែម
ទៀត។ នាយករដ្ឋមន្ត្រីវៀតណាមក៏បានមាន គោលបំណងថា៖ នូវ៉ែលហ្សេឡង់
គាំទ្រគោលជំហររបស់អាស៊ានចំពោះបញ្ហាលើ សមុទ្រខាងកើត បង្កលក្ខណៈងាយ
ស្រួលសំរាប់សហគមន៍ជនវៀតណាមនៅ នូវ៉ែលហ្សេឡង់រស់នៅ រៀនសូត្រ និង
ធ្វើអាជីវកម្ម។​ រីឯខ្លួនវិញ លោក Bill English បានអះអាងថា៖ នូវ៉ែលហ្សេឡង់ជានិច្ច
កាលជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយវៀតណាមព្រមទាំងនឹង
សហប្រតិបត្តិការឲ្យបានជិតស្និតជាមួយវៀតណាមដើម្បីដំណើរការចរចារកិច្ច
ព្រមព្រៀងដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រអន្តរាប៉ាស៊ីហ្វិក (TPP) ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ