វៀតណាមបង្កើតបរិយាកាសវិនិយោគ អាជីវកម្មស្ថិរភាពនិងបើកទូលាយសំរាប់វិនិយោគិនបរទេស
|
វៀតណាមបង្កើតបរិយាកាសវិនិយោគ អាជីវកម្មស្ថិរភាពនិងបើកទូលាយសំរាប់វិនិយោគិនបរទេស |
(VOV)_នាព្រឹកថ្ងៃទី២៨ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក
Tran Dai Quang បានជួបសន្ទនាជាមួយលោក Yoji Sato នាយកសម្ព័ន្ធក្រុមហ៊ុន Sojitz
( ជប៉ុន) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅក្នុងជំនួបប្រធានរដ្ឋ លោក
Tran Dai Quang មានគោលបំណងថា៖នាពេលខាងមុខនេះបណ្ដាអង្គភាពអាជីវកម្ម
ជប៉ុននឹងបង្កើនវិនិយោគនៅវៀតណាម។ ប្រធានរដ្ឋក៏បានអះអាងថា៖វៀតណាមនឹង
បន្តសុក្រិតក្របខ័ណ្ឌគតិយុត្តិ គោលនយោបាយ ដើម្បីបង្កើតបរិយាកាសវិនិយោគ
អាជីវកម្មស្ថិរភាព និងបើកទូលាយថែមទៀត សំរាប់វិនិយោគិនបរទេស ដែលក្នុង
នោះមានបណ្ដាអង្គភាពអាជីវកម្មជប៉ុនផង។ រីឯ នាយកសម្ព័ន្ធក្រុមហ៊ុន Sojitz
លោក Yoji Sato បានសង្កត់ធ្ងន់ថា៖ គោលនយោបាយរបស់ក្រុមហ៊ុន Sojitz គឺយក
វៀតណាមជាមជ្ឈមណ្ឌលរបស់សកម្មភាពទាំងឡាយក្នុងតំបន់ និងបង្ហាញនូវការ
ប្តេជ្ញាចិត្តបើកទូលាយសកម្មភាពវិនិយោគនៅវៀតណាម។ លោក Yoji Sato មាន
គោលបំណងថា៖បន្តទទួលបានកិច្ចសហប្រតិបត្តិការការជួយឧបត្ថម្ភពីស្ថាប័នទាក់
ទិននានា របស់វៀតណាម ដើម្បីសម្ព័ន្ធក្រុមហ៊ុនវិនិយោគប្រកបដោយប្រសិទ្ធិភាព
នៅវៀតណាម តាមនោះជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ កាន់
តែអភិវឌ្ឍន៍និងស៊ីជំរៅ៕