វៀតណាមបញ្ជាក់ពីតួនាទីភាពជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន
(VOVWORLD) - យោងតាមការស្ថិតិនៃអគ្គនាយកដ្ឋានគយចិនបានឱ្យដឹងថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងចិន សម្រេចបានជាង ១១១ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ១៣,៤% បើប្រៀបធៀបនឹងក្នុងរយៈពេលដូចនៃឆ្នាំមុន។
រថយន្តកុងតឺន័រដឹកផ្លែឈើស្រការនាគ នាំចេញទៅប្រទេសចិនតាមច្រកទ្វារអន្តរជាតិ Kim Thanh លេខ ២ (រូបថត៖ TTXVN) |
ទោះបីជាមានការលំបាកក្នុងរយៈពេលយូរដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយប៉ុន្តែសកម្មភាពធ្វើពាណិជ្ជ កម្មរវាងវៀតណាមនិងចិន ចាប់តាំងពីដើមឆ្នាំ២០២០ មកម្លេះ នៅតែទទួលបានលទ្ធផលជាវិជ្ជមានដោយជួយឱ្យប្រទេសវៀតណាមអះអាងពីតួនាទីរបស់ខ្លួនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
យោងតាមការស្ថិតិនៃអគ្គនាយកដ្ឋានគយចិនបានឱ្យដឹងថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងចិន សម្រេចបានជាង ១១១ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ១៣,៤% បើប្រៀបធៀបនឹងក្នុងរយៈពេលដូចនៃឆ្នាំមុន។ វៀតណាមនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេទី ៧ របស់ចិននៅលើពិភពលោក ដែលបានវ៉ាដាច់ពីប្រទេសអូស្ត្រាលី និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនៃខឿនសេដ្ឋកិច្ចទី២ របស់ពិភពលោកនៅ អាស៊ានផងដែរ ៕