វៀតណាមប្តេជ្ញាអនុវត្តកំណែទម្រងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព

វៀតណាមប្តេជ្ញាអនុវត្តកំណែទម្រងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព - ảnh 1
វៀតណាមប្តេជ្ញាអនុវត្តកំណែទម្រងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព

(VOV)_ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan  Phuc បានអះអាង​​ដូច្នេះ
​នៅក្នុងជំនួបសន្ទនាជាមួយនាយកជាតិធនាគារអភិវឌ្ឍន៍ទ្វីប​អាស៊ី ​(ADB) ប្រចាំនៅ វៀតណាម លោក Eric Sidgwick នារសៀលថ្ងៃទី​២៥ ឧសភា។ នាយករដ្ឋមន្តីក៏បាន
សង្កត់ធ្ងន់ថា៖ លោក Eric Sidgwick ​និង​ការិយាល័យ ADB ប្រចាំនៅវៀតណាមនឹង
ជាស្ពានតភ្ជាប់សំខាន់ ​​ដើម្បីទំនាក់​ទំនង​​វៀតណាមនិង ADB  និងជួយឧបត្ថម្ភវៀត
ណាមជាសមាជិកសកម្ម មានការ​ទ​​ទួលខុសត្រូវក្នុងADB ។នាយករដ្ឋមន្ត្រីបានសម្ដែង
ជំនឿជាក់ថា៖ លោក Eric Sidgwickនឹងបន្តរួមវិភាគទានយ៉ាងសកម្ម ពិគ្រោះយោ
បល់រដ្ឋាភិបាលវៀតណាម ហើយវាយតំលៃខ្ពស់ADB បានជួយឧបត្ថម្ភវៀតណាមជា
ច្រើន ក្នុងរយៈ​ពេលកន្លងទៅ។ វៀតណាមជានិច្ចកាលគាំទ្រយុទ្ធសាស្ត្រមេរបស់ 
ADB ដល់ឆ្នាំ ២០៣០ ដើម្បីបន្តជួយឧបត្ថម្ភប្រទេសជាសមាជិកនានា ដោះស្រាយ
បញ្ហាកាត់​បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍មិនស្មើគ្នា បំរ៉ែបំរួលអាកាសធាតុ និង
ជំរុញវិស័យឯកជន។

          រីនេ នាយកជាតិADB លោក Eric Sidgwick បានសង្កត់ធ្ងន់ថា៖ ​ក្នុងរយៈ
ពេលកន្លងទៅ វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតំលៃខ្ពស់ ​ក្នុងការ
រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ឆ្លងកាត់ការលំបាកសាកល្បងជាច្រើន។​ប្រការនេះ
បានបង្ហាញនូវសមត្ថភាព របស់រដ្ឋាភិបាលវៀតណាម។ ADB ត្រៀមខ្លួនជាស្រេច
 ចែករំលែកបទពិសោធន៍ ក្នុងដំណើរការអភិវឌ្ឍន៍ ​ជួយ​ឧបត្ថម្ភ​វៀតណាម​ ឆ្លង
កាត់រាល់ការលំបាកសាកល្បងនានា​ ក្នុងរយៈពេលខាង​មុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ