វៀតណាមបានចូលរួមសន្និសីទអន្តរជាតិមហាសន្និបាត AICESIS នៅសហព័ន្ធរុស្ស៊ី
|
វៀតណាមបានចូលរួមសន្និសីទអន្តរជាតិមហាសន្និបាត AICESIS នៅសហព័ន្ធរុស្ស៊ី |
Vovworld-នាថ្ងៃទី១៨កញ្ញានៅក្រុងម៉ូស្គូគណៈប្រតិភូរណសិរ្សមាតុភូមិវៀត
ណាមដឹកនាំដោយលោក Vu Trong Kim អនុប្រធាននិងជាអគ្គលេខាធិការគណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានជួបសន្ទនាជាមួយប្រធាន
វិទ្យាស្ថានសង្គមសហព័ន្ធរុស្ស៊ីលោក Alexandr Bretralov។ ជំនួបសន្ទនាបានប្រព្រឹត្ត
ទៅនៅខាងក្រៅសន្និសីទអន្តរជាតិប្រចាំឆ្នាំមហាសន្និបាតសមាគមអន្តរជាតិ
បណ្ដាក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមនិងអង្គការនានា (AICESIS) ដែលបានរៀបចំនៅ
ប្រទេសរុស្ស៊ីនាថ្ងៃទី១៧និង១៨កញ្ញា។ ថ្លែងមតិនៅជំនួបសន្ទនានេះ លោក Vu
Trong Kim បានចាត់ទុកថា៖
“ប្រសិនបើនិយាយអំពីបញ្ហាពលករគឺជនវៀតណាមនិងរុស្ស៊ីអាចយល់ដឹងគ្នា
និងអាចធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធិភាពគុណភាពបំផុត។ ពលករវៀត
ណាមនៅសហព័ន្ធរុស្ស៊ីមិនទាន់បានរៀបចំម៉ត់ចត់ នៅតែជាពលករសេរី។ ប្រសិន
បើរណសិរ្សមាតុភូមិវៀតណាមនិងវិទ្យាស្ថានសង្គមសហព័ន្ធរុស្ស៊ីយកចិត្តទុកដាក់គឺ
ខ្ញុំគិតថា ការងារដំបូងបង្អស់គឺរៀបចំឡើងវិញកំលាំងពលករ៕”