វៀតណាមបានទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ

(VOVWORLD) - ក្នុងនាមជាប្រធាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់ពីខែមករាឆ្នាំ ២០២០ នោះ វៀតណាមនឹងធ្វើជាប្រធានកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សា ហើយនៅពេលមានការអនុញ្ញាតពីស្ថាប័ននេះ វៀតណាមនឹងធ្វើជាតំណាងនៃក្រុមប្រឹក្សា ក្នុងនាមជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ។
វៀតណាមបានទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ - ảnh 1កិច្ចប្រជុំមួយនៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ចាប់ពីខែ មករាឆ្នាំ ២០២០ វៀតណាមបានទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ និងទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់ខែមករា ឆ្នាំ ២០២០ និង ខែ មេសាឆ្នាំ ២០២១ ។ ក្នុងនាមជាប្រធាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់ពីខែមករាឆ្នាំ ២០២០ នោះ វៀតណាមនឹងធ្វើជាប្រធានកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សា ហើយនៅពេលមានការអនុញ្ញាតពីស្ថាប័ននេះ វៀតណាមនឹងធ្វើជាតំណាងនៃក្រុមប្រឹក្សា ក្នុងនាមជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ។

អាទិភាពរបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ រួមមាន៖ ការទប់ស្កាត់ជម្លោះ ដោះស្រាយជម្លោះដោយសន្តិវិធីយោងតាមមាត្រា ៦ នៃធម្មនុញ្ញអង្គការសហប្រជាជាតិកែលំអរបៀបធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខ បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាសន្តិសុខនិងអង្គ ការក្នុងតំបន់តាមមាត្រា ៨ នៃក្រុមប្រឹក្សាសន្តិសុខ បញ្ហាមនុស្សធម៌ ការការពារជនស៊ីវិល ការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជម្លោះ   សន្តិភាព សន្តិសុខ និងកុមារក្នុងតំបន់ដែលមានជម្លោះប្រដាប់អាវុធ ជំនះពុះពារលើផលវិបាកដោយសារជម្លោះ ប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសន្តិភាពនិងសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ