វៀតណាមបាននាំយកទិវាចាប់ផ្ដើមអាជីវកម្មថ្នាក់ជាតិទៅសិង្ហបុរីជាលើកដំបូង

(VOVWORLD) - ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ធុរកិច្ចសិង្ហបុរីនិងសាកលវិទ្យាល័យបច្ចេកទេស Temasek Polytechnic ដើម្បីរៀបចំទិវាចាប់ផ្តើមអាជីវកម្មវៀតណាមនៅសិង្ហបុរី (Techfest Vietnam in Singapore) ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ច្នៃប្រឌិតថ្មី Singapore SWITCH។ 

នេះគឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ដើម្បីនាំមកនូវរូបភាពនៃប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតថ្មីរបស់វៀតណាមនិយាយរួមនិងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មដល់សហគមន៍អន្តរជាតិ ហើយក៏ជាសកម្មភាពឆ្ពោះទៅ ទិវាចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតជាតិ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៦ ខែធ្នូ នៅទីក្រុង Ha Long ខេត្ត Quang Ninh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ