វៀតណាម-បារាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ថាមពលនិងហេដ្ឋានរចនាសម្ព័ន្ធ
|
វៀតណាម-បារាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ថាមពលនិងហេដ្ឋានរចនាសម្ព័ន្ធ (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៥មេសា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី
វៀតណាមលោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការ
បារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសពន្លឿនទេសចរណ៍និងជនបារាំងនៅ
ឯបរទេសលោក Matthias Fekl ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានវាយតំលៃខ្ពស់លទ្ធផលនៃសម័យប្រជុំ
សន្ទនាជាន់ខ្ពស់ប្រចាំឆ្នាំអំពីសេដ្ឋកិច្ចវៀតណាម-បារាំងលើកទី៣។ នេះជាឱកាស
ដើម្បីភាគីទាំងពីរពិនិត្យឡើងវិញវាយតំលៃនិងស្វែងរកទិសដៅជំរុញកិច្ចសហប្រតិ
បត្តិការរវាងវៀតណាមនិងបារាំងនាពេលខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រីបាន
អះអាងថា រដ្ឋាភិបាលវៀតណាមនឹងជួយឧបត្ថម្ភបង្កលក្ខណៈងាយស្រួលដើម្បី
អង្គភាពអាជីវកម្មបារាំងវិនិយោគអាជីវកម្មនៅវៀតណាម។ លោក Hoang Trung Hai
បានស្នើរភាគីទាំងពីរត្រូវជំរុញអនុវត្តគំរោងការណ៍សហប្រតិបត្តិការដែលបានចុះ
ហត្ថលេខាដូចជាគំរោងការណ៍ផ្កាយរណប់តូចវៀតណាមឃ្លាំមើលធនធានធម្មជាតិ
បរិស្ថាននិងគ្រោះធម្មជាតិ ខ្សែផ្លូវដែកនគរ គំរោងការណ៍សហប្រតិបត្តិការរវាង GDF
Suez និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (PVN) កិច្ចព្រមព្រៀងទិញយន្តហោះ
ពាណិជ្ជកម្មជាដើម៕