វៀតណាម-បារាំង បង្កើនកិច្ចសហប្រតិបត្តិការអំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
|
វៀតណាម-បារាំង បង្កើនកិច្ចសហប្រតិបត្តិការអំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ |
(VOV)_នាថ្ងៃទី១៦មករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ការបរទេស លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋលេខានិងការទទួល
បន្ទុកផ្នែកគមនាគមន៍នាវាចរណ៍ សមុទ្រ និងជលផល ទទួលបន្ទុកកិច្ចសហប្រតិ
បត្តិការអន្តរជាតិអំពីបំរ៉ែបំរួលអាកាសធាតុ នៃក្រសួងបរិស្ថាន ថាមពល សមុទ្រ
លោក Alain Vidalies។ នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh
បានអោយដឹងថា៖ វៀតណាមយកចិត្តទុកដាក់ជាច្រើនចំពោះការបង្កើនកិច្ចសហ
ប្រតិបត្តិការជាមួយបារាំង និងមានគោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំង
ពីរកាន់តែស៊ីជំរៅថែមទៀត ហើយឆ្ពោះទៅទំនាក់ទំនងយូរអង្វែង។ រីឯ លោក Alain
Vidalies មានគោលបំណងថា៖ នាពេលខាងមុខនេះ ប្រទេសទាំងពីរនឹងបង្កលក្ខណះ
ងាយស្រួល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ស៊ីវិល អប់រំ
និងសុខាភិបាល៕