វៀតណាមប្រឆាំងជំទាស់ចិនបានបាញ់ទូកនេសាទរបស់វៀតណាម
Vovworld-ឆ្លើយសំណួររបស់អ្នកយកព័ត៏មានស្តីប្រតិកម្មរបស់វៀតណាម
អំពីការដែលនាវារបស់ចិនបានបាញ់ទូកនេសាទរបស់អ្នកនេសាទខេត្តQuang Ngaiវៀតណាមនៅដំបន់ប្រជុំកោះ Hoang Sa របស់វៀតណាមអ្នកនាំពាក្យក្រសួង
ការបរទេសវៀតណាមលោក Luong Thanh Nghi បានអោយដឹងថា៖នាថ្ងៃទី២០
មិនាទូកនេសាទរបស់អ្នកនេសាទលេខ៩៦៥៨២TS របស់អ្នកនេសាទខេត្តQuang
Ngaiត្រូវនាវារបស់ចិនបានបាញ់ឆេះកាប៉ីន។នេះជាប្រការ១ដ៍ធ្ងន់ធ្ងររំលោភទៅលើ
អធិបតេយ្យភាពអំពី ប្រជុំកោះ Hoang Saរបស់វៀតណាមគំរាមកំហែងដល់អាយុ
ជីវិតនិងបណ្តាលមហន្តរាយខាងទ្រពសម្បិរបស់អ្នកនេសាទវៀតណាម។លោក
Luong Thanh Nghiបានលើកច្បាស់ថា៖អំពើនេះបានរំលោភដ៍ធ្ងន់ធ្ងរលើគោលការ
ណ៍នៃច្បាប់អន្តរជាតិសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត( DOC)។វៀតណាមដាច់ខាតប្រឆាំងជំទាស់អំពើនេះព្រមទាំងសំណូមពរ
ភាគីចិនដំណើរការសើបអង្កេតនិងដោះស្រាយអំពើខុសឆ្គងនេះនិងសងវិញការខូច
ខាតសំរាប់អ្ននេសាទវៀតណាម។នាថ្ងៃទី២៥មិនាដំណាងក្រសួងការបរទេស
វៀតណាមបានជួបជាមួយដំណាងស្ថានទូតចិប្រចាំនៅហាណូយដើម្បីប្រគល់កំណត់
ទូតប្រឆាំងជំទាស់អំពើពោលខាងលើរបស់ភាគីចិន៕