|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi |
នាថ្ងៃទី២៩កុម្ភៈ ឆ្លើយសម្ភាសអ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម
ចំពោះការដែលនាថ្ងៃទី២២កុម្ភៈ អ្នកនេសាទចំនួន១១នាក់លើនាវានេសាទ
ត្រីរបស់ខេត្ត Quang Ngai ត្រូវភាគីចិនប្រើប្រាស់អំពើហឹង្សារវាយដុំឆែកឆេរ
យកទ្រពសម្បត្តិរារាំងមិនឲ្យចូលចត់ប្រជុំកោះ Hoang Sa របស់វៀតណាម
ដើម្បីជៀសវាងខ្យល់ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong Thanh
Nghi បានលើកច្បាស់ថា វៀតណាមមានអធិបតេយ្យភាពមិនអាចប្រកែកបាន
ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ សកម្មភាពខាងលើរបស់
ភាគីចិនបានរំលោភដ៏ធ្ងន់ធ្ងរលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពសិទ្ធ
យុត្តាធិការរបស់វៀតណាម ដើរផ្ទុយទៅនឹងស្មារតីប្រព្រឹត្តមនុស្សធម៍ចំពោះ
អ្នកនេសាទ គំរាមកំហែងដល់អាយុជីវិត្តនិងរឹបធ្វើអន្តរាយដល់ទ្រព្យសម្បិត្ត របស់អ្នកនេសាទវៀតណាមមិនសមស្របនឹងទំនាក់ទំនងមិត្តភាពរវាង
ប្រទេសទាំងពីរនិងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស
ទាំងពីរ ផ្ទុយនឹងស្មារតីនៃសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនៅ
សមុទ្រខាងកើត (DOC)។ ដំណាងក្រសួងការបរទេសវៀតណាមបានជួបដំណាងស្ថានទូតចិនប្រចាំនៅវៀតណាមដើម្បីប្រឆាំងជំទាស់សកម្មភាព
នេះរបស់ចិន៕