វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយសេណេហ្គាល់
|
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាប្រធានគណៈកម្មាធិការរដ្ឋស្ដីអំពីជនវៀតណាមនៅបរទេសលោក Vu Hong Nam (http://www.baomoi.com/) |
(VOVworld)_ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ មេសា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាប្រធានគណៈកម្មាធិការរដ្ឋអំពីជនវៀតណាមនៅបរទេសលោក Vu Hong Nam បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសេណេហ្គាល់ ក្នុងឋានៈជាបេសកជនពិសេសរបស់ប្រធានរដ្ឋវៀតណាម ដើម្បីពាំនាំនូវសេចក្ដីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជូនចំពោះប្រធានាធិបតីសេណេហ្គាល់លោក Macky Sall។ អនុរដ្ឋមន្រ្តីវៀតណាម លោក Vu Hong Nam បានជួបសន្ទនាជាមួយប្រធានាធិបតីសេណេហ្គាល់លោក Macky Sall និងជួបធ្វើការជាមួយរដ្ឋមន្ត្រីនៃបណ្ដាក្រសួងដូចជា៖ ការបរទេស នេសាទត្រី និងសេដ្ឋកិច្ចសមុទ្រ កសិកម្ម និងឧបករណ៍ជនបទ និងតំណាងក្រសួងពាណិជ្ជកម្មសេណេហ្គាល់។ នៅក្នុងបណ្ដាជំនួបនេះ សេណេហ្គាល់សន្យាគាំទ្រវៀតណាមឈរឈ្មោះជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (២០២០ - ២០២១) និងបានទទួលយកសំណើគាំទ្រវៀតណាមឈរឈ្មោះជាអគ្គនាយកអង្គការអប់រំ វិទ្យាសាស្រ្តនិងវប្បធម៌អង្គការសហប្រជាជាតិ (យូណេស្កូ) ដំណាក់កាល ២០១៧- ២០២១ ។ភាគីទាំងពីរបានឯកភាពខិតខំប្រឹងប្រែងដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ផ្តោតសំខាន់លើមុខទំនិញមានឧត្តមភាពដូចជា៖ គ្រឿងម៉ាស៊ីនកសិកម្ម ជី តម្បាញកាត់ដេរ ជលផល គ្រឿងសមុទ្រ ទូរស័ព្ទចល័ត។
នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្រ្តីលោក Vu Hong Nam បានជួបជុំជាមួយសហគមន៍ជនជាតិវៀតណាមនៅសេណេហ្គាល់និងអបអរសាទរចំពោះកាបង្កើតសមាគជនជាតិវៀតណាមឥណ្ឌូចិននៅសេណេហ្គាល់៕