វៀតណាមមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល
|
វៀតណាមមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែល |
(VOV)_ចាប់ពីធ្ងៃទី១ ដល់ថ្ងៃទី៣ ធ្នូ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Hoang Trung Hai បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សន
កិច្ចជាផ្លូវការនៅអ៊ីស្រាអែល។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះឧបនាយក
រដ្ឋមន្ត្រីមានជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី
ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងអាវកាស និងជួបធ្វើការជាមួយថ្នាក់ដឹកនាំសម្ព័ន្ធ
ក្រុមហ៊ុន Elbit System Hutchison Kinrot ។
ក៏ក្នុងឱកាសនេះដែរ នៅទីក្រុង Tel Aviv ឧបនាយករដ្ឋមន្ត្រី លោក Hoang
Trung Hai បានអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាម-អ៊ី
ស្រាអែល។វេទិកានេះបានទាក់ទាញការចូលរួមរបស់ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន
និងសហគ្រាសធំៗរបស់អ៊ីស្រាអែល ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម
គ្រប់គ្រងទឹកនិងម្ហូបអាហារ។ ថ្លែងមតិនៅទីនេះ លោក Hoang Trung Hai បាន
សង្កត់ធ្ងន់ថា៖ ការអភិវឌ្ឍន៍និរន្តរភាព កំណើនបៃតង ជាគោលដៅដែលបានវៀត
ណាមកំពុងឆ្ពោះទៅនិងប្រការនេះក៏សមស្របជាមួយវិស័យខ្លាំងនានារបស់អ៊ី
ស្រាអែល។ ឧបនាយករដ្ឋមន្ត្រីមានគោលបំណងថា៖ បណ្ដាដៃគូនឹងបន្តបង្កើន
ការស្វែងយក់ កិច្ចសហប្រតិបត្តិការមានប្រសិទ្ធិភាព ក្នុងវិស័យផ្សេងៗ ពិសេស
គឺការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ចែករំលែកបទពិសោធន៍ និងកិច្ច
សហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា៕