វៀតណាមមានគោលបំណងបញ្ចប់ការចរចារស្ដីពី TPP ជាមួយអាមេរិកយ៉ាងឆាប់ៗ
(VOV)_ នៅក្នុងសន្និសីទកាសែតសាមញ្ញ នាថ្ងៃទី២២ មករា អ្នកនាំពាក្យរង
នៃក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានជូនដំណឹងអំពី
បណ្ដាសកម្មភាពកិច្ចការបរទេសសំខាន់ៗ របស់វៀតណាម នាពេលខាងមុខនេះ។
ក្នុងនោះមានជំនួបសន្ទនានយោបាយ សន្តិសុខការពារប្រទេសវៀតណាម-អាមេរិក លើកទី៧ ដែលប្រព្រឹត្តទៅនាថ្ងៃទី២២ និងទី២៣ មករា នៅទីក្រុងហាណូយនៃប្រ
ទេសទាំងពីរ។ នៅទីនេះ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះសភាពការណ៍អនុ
វត្តកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យ នាពេលកន្លងទៅ និងផ្លាស់ប្តូរអំពីបណ្ដាបញ្ហា
ដែលភាគីទាំងពីរបានយកចិត្តទុកដាក់ដូចគ្នា។
|
លោកស្រី Pham Thu Hang |
ឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៍មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះ
សុទិដ្ឋនិយមរបស់អាមេរិក អំពីការបញ្ចប់ចរចារស្ដីពី TPP រវាងវៀតណាមនិងអាមេរិក
នឹងបានបញ្ចប់នាចុងឆ្នាំ២០១៥ លោកស្រី Pham Thu Hang បានអះអាងថា៖
“ ចំពោះវៀតណាម TPP ជាជំហាន១ក្នុងការអនុវត្តការផ្តួចផ្តើមគំនិត គោលមា
គា៍ធ្វើសមាហរណកម្មអន្តរជាតិ លើគ្រប់ជ្រុងជ្រោយ រួមចំណែកជំរុញកំណើនសេដ្ឋ
កិច្ចជាតិ។ វៀតណាមកំពុងខំប្រឹងប្រែងរួមជាមួយសមាជិក TPP ផ្សេងៗទៀត ជំរុញ
បញ្ចប់ដំណើការចរចារយ៉ាងឆាប់ៗដូចជាកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់
នៃប្រទេស TPP ទាំងឡាយ។ ”
ក៏ក្នុងសន្និសីទកាសែតនេះដែរ លោកស្រី Pham Thu Hang បានអះអាងនូវ
ទស្សនះរបស់វៀតណាមចំពោះការដែលចិនបានកែប្រែកោះនានានៅសមុទ្រខាង
កើត ដែលស្ថិតនៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់
វៀតណាម៖
“ វៀតណាមមានគ្រប់មូលដ្ឋានគតិយុត្តិ និងភាស្តុតាងប្រវត្តិសាស្ត្រ ដើម្បីអះ
អាងនុវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa ។ វៀត
ណាមប្រឆាំងជំទាស់ និងសំណូមពរចិនត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាម
បញ្ចប់ភ្លាមរាល់អំពើកែប្រែកសាងសំណង់នានានៅប្រជុំកោះ Hoang Sa និងមិនទុក
អោយអំពើខុសឆ្គង់នេះបន្តកើតមានឡើងជាថ្មីម្តងទៀត។”
ឆ្លើយសំណួរអំពីជំនួបសន្ទនាជាប្រចាំឆ្នាំរវាងវៀតណាមជាមួយសហភាពអ៊ឺរ៉ុប(EU)
ស្តីពីសិទ្ឋិមនុស្សលោកស្រីPham Thu Hangអោយដឹងថា៖ជំនួបសន្ទនានេះបានប្រព្រឹត្ត
ទៅនៅរដ្ឋធានីBrussels នៃប្រទេសបែលហ្សិកនាថ្ងៃទី១៩មករា។ដោយឈរលើស្មារតី
ស្មោះត្រង់និងស្ថាបនាភាគីទាំង២បានផ្លាស់ប្តូរបញ្ហារួមយកចិត្តទុកដាក់ជាច្រើនដែល
ក្នុងនោះមានបញ្ហាសិទ្ឋិមនុស្សសិទ្ឋិសេរីភាពខាងស្តីនិយាយ អ៊ីនធឺណែតសេរីភាព
ខាងសារព័ត៌មាននិងកិច្ចសហប្រតិបត្តិការពហុភាគីរបស់អង្គការសហប្រជាជាតិ
ស្តីពីសិទ្ឋិមនុស្ស។
ក្នុងជំនួបនេះEU បានវាយតំលៃខ្ពស់ចំពោះការផ្លាស់ប្តូរមតិស្ថាបនាដ៍ស្មោះត្រង់ ព្រមទាំង
ទទួលស្គាល់បណ្តាភាពចំរើនជឿនលឿនដែលវៀតណាមទទួលបាននាពេលកន្លងមក។
EUមានបំណង់ថា៖ភាគីទាំង២បន្តដំណើរជំនួបសន្ទនាបែបនេះដោយឈរលើស្មារតី
ស្ថាបនាយល់ដឹងគ្នាទៅវិញទៅមក៕