វៀតណាមមានគោលបំណងបន្តទទួលបានការជួយឧបត្ថម្ភរបស់ស្ថាប័នធានារ៉ាប់រងវិនិយោគពហុភាគី
|
វៀតណាមមានគោលបំណងបន្តទទួលបានការជួយឧបត្ថម្ភរបស់ស្ថាប័នធានារ៉ាប់រងវិនិយោគពហុភាគី |
(VOV)_នេះគឺជាការថ្លែងមតិរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម
លោក Vuong Dinh Hue នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Karin Finkelston អនុ
ប្រធានធនាគារជាតិ និងជានាយកប្រតិបត្តិស្ថាប័នធានារ៉ាប់រងពហុភាគី នាថ្ងៃទី២៧
មេសា។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះកិច្ច
សហប្រតិបត្តិការរបស់ធនាគារពិភពលោក និយាយរួម និងស្ថាប័នធានារ៉ាប់រងពហុ
ភាគីនិយាយដោយឡែក ក្នុងពេលបង្កលក្ខណះសំរាប់វិនិយោគិនបរទេសនៅវៀត
ណាម តាមរយៈបណ្ដារបៀបធានារ៉ាប់រងវិនិយោគ។ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ វៀតណាមមានគោលបំណងបន្តទទួលបានការជួយឧបត្ថម្ភពីស្ថាប័នធានា
រ៉ាប់រងវិនិយោគពហុភាគីចំពោះគំរោងការណ៍វិនិយោគនានានៅវៀតណាម៕