វៀតណាមយកចិត្តទុកដាក់ចំពោះតួនាទីនិងទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ២៤ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូ ជាប្រធានបេសក កម្មអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ដឹកនាំដោយអ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមលោក Kamal Malhotra ។

វៀតណាមយកចិត្តទុកដាក់ចំពោះតួនាទីនិងទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជាមួយលោក Kamal Malhotra អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម 

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរចំពោះប្រធានបេសកកម្មនិងបុគ្គលិកនៃអង្គការសហប្រជាជាតិ ក្នុងឱកាសទិវាសហប្រជាជាតិ ថ្ងៃទី ២៤ តុលា។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុក ដាក់ចំពោះតួនាទីនិងទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការសហប្រជាជាតិ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឱ្យភាគីទាំងពីរ អនុវត្តដោយជោគជ័យនូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព រាល់កិច្ចព្រមព្រៀងនិងការ ប្តេជ្ញាចិត្តជា សកល។ ជាពិសេស ដោះស្រាយបញ្ហាលេចធ្លោមួយចំនួន ដូចជា ការបន្សាំនឹងការប្រែប្រួលអាកាសធាតុនិងការប្រើប្រាស់ធនធានទឹកក៏ដូចជាប្រភពទឹកដែលមាននិរន្តរភាពនៅក្នុងអាងទន្លេមេគង្គ។

ចំណែកលោក Kamal Malhotra បានសង្កត់ធ្ងន់លើទំនាក់ទំនងល្អប្រសើររវាងវៀត ណាមនិងអង្គការសហប្រជាជាតិនាពេលកន្លងមក ដោយបានវាយតម្លៃថា វៀត ណាម ជាប្រទេសនាំមុខក្នុងការអនុវត្តរបៀបវារៈ ២០៣០ ស្តីពីការអភិវឌ្ឍដោយចីរភាព។ ក្នុងនាមជាអ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra បានសន្យា នឹងរួមជាមួយអង្គការនានានៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ជម្រុញកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀត រួមចំណែកទៅក្នុងការអភិវឌ្ឍរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ