វៀតណាមយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយហូឡង់
(VOVWORLD) /  
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte។ (nguyentandung.org)) |
Vovworld-ក្នុងកម្មវិធីចូលរួមសន្និសីទកំពូលសន្តិសុខនុយគ្លេអ៊ែលើកទី៣នៅ
ប្រទេសហូឡង់ នារាត្រីថ្ងៃទី២៥មិនា(តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក
Mark Rutte។ ផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
អះអាងថាវៀតណាមយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិប
ត្តិការជាមួយហូឡង់ ចាត់ទុកនេះជាទំនាក់ទំនងគំរូមួយរវាងវៀតណាមជាមួយ
ប្រទេសអឺរ៉ុបនានា។នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈ
ប្រតិភូគ្រប់ជាន់ថ្នាក់សំដៅជំរុញថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតំលៃកិច្ចសហប្រតិបត្តិការការពារជាតិរវាប្រទេស
ទាំងពីរអភិវឌ្ឍន៍យ់ាងសកម្មនិងប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
សម្ដែងថាវៀតណាមស្វាគមន៍សុឆ័ន្ទះការយកចិត្តទុកដាក់និងបំណងរបស់ហូឡង់បន្ត
រួមចំណែកសកម្មទៅក្នុងសន្តិភាពស្ថិរភាពក្នុងដំបន់ក្នុងនោះមានការធានាសេរីភាព
សន្តិសុខសុវត្ថិភាពនាវាចរណ៍។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរហូឡង់
បន្តគាំទ្រវៀតណាមបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយ EU គាំទ្រការដែលគណៈ
កម្មាធិការអឺរ៉ុប (EC) អនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូរនិងសហប្រតិបត្តិការលើ
គ្រប់វិស័យ (PCA) និងទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារក្នុងដំណាក់កាល
បញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ក្នុងឆ្នាំ
២០១៤។
មុននោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលបង្គំគាល់ព្រះមហាក្សត្រយានី
ហូឡង់ Maxima ផងដែរ៕
-VOVWORLD