វៀតណាមយកចិត្តទុកដាក់និងជំរុញកិច្ចសហប្រតិបត្តិការជាមួយជប៉ុន។
(VOV) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោក Hideaki Ohmura អភិបាលខេត្ត Aichi ជប៉ុន (VOV) |
VOV-នារសៀលថ្ងៃតី១០កញ្ញា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោក Hideaki
Ohmura អភិបាលខេត្ត Aichi ជប៉ុនដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត
ណាម។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្ត
ទុកដាក់ដល់កិច្ចសហប្រតិបត្តិការរវាងបណ្ដាដំបន់នៃប្រទេសទាំងពីរក្នុងនោះ
មានខេត្ត Aichi ជាមួយបណ្ដាដំបន់នៅវៀតណាម។ រីឯលោក Hideaki Ohmura បាន
ឲ្យដឹងថា គោលដៅនៃដំណើរទស្សនកិច្ចលើកនេះសំដៅបង្កើនការជួបប្រាស្រ័យ
ក្នុងវិស័យអាកាសចរណ៍និងចង់បង្កើនជើងហោះហើររវាងខេត្ត Aichi ជាមួយទីក្រុង
ហាណូយនិងទីក្រុងហូជីមិញរបស់វៀតណាម។
នាថ្ងៃដ៏ដែល នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម Yasuaki Tanizaki អញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ ថ្លែងមតិ
នៅទីនេះ រដ្ឋមន្ត្រី Tran Dai Quang បានអះអាងថា រាល់ការខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូតក្នុងអាណ្ណាត្តិបេសកកម្មកន្លងមកបានរួមចំណែកយ៉ាងសំខាន់ក្នុងការ
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុននិយាយរួម ក៏ដូចជារវាងក្រសួងនគរបាលវៀតណាមនិងស្ថាប័នអនុវត្តច្បាប់របស់ជប៉ុននិយាយដោយឡែក។
រដ្ឋមន្ត្រី Tran Dai Quang មានបំណងថា ក្រោយពេលត្រឡប់ទៅប្រទេសវិញ ឯកអគ្គរដ្ឋទូតបន្តមានការរួមចំណែកឲ្យការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ
មិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាម-ជប៉ុន៕
-VOV