វៀតណាមរៀបចំសិក្ខាសាលាស្តីពីសិទ្ធិរបស់កម្មករលើសមុទ្រនៅស្វីស
(VOVworld)-នៅខាងក្រៅកិច្ចប្រជុំលើកទី៣២នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
ដែល បានប្រព្រឹត្តទៅនៅប្រទេសស្វីសនោះ ក្រុមបេសកកម្មអចិន្ត្រៃយ៍របស់វៀត
ណាមនៅ ទីក្រុង Geneva បានរួមសហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO)
រៀបចំសិក្ខា សាលាអន្តរជាតិ ស្តីពី “ការធានាបរិយាកាសធ្វើការ មានសុវត្ថិភាព
សម្រាប់កម្មករ លើសមុទ្រ”។ចូលរួមក្នុងសិក្ខាសាលានេះ មានក្រុមបេសកកម្ម
អចិន្ត្រៃយ៍នៅក្រុង Geneva ចំនួន៣០និងអង្គការអន្តរជាតិទាក់ទិននានាមួយចំនួន
ទៀត។ តំណាងចូលរួម បានវាយតម្លៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់វៀត
ណាមនិង ILO ក្នុងការរៀបចំ សិក្ខាសាលានេះជាពិសេស ក្នុងកាលៈទេសៈដែល
សិទ្ធិរបស់កម្មករលើសមុទ្រនៅក្នុង តំបន់អាស៊ីអាគ្នេយ៍និយាយរួមនិងលើពិភព
លោកនិយាយដោយឡែកកំពុងប្រឈមមុខ នឹងការសាកល្បងជាច្រើន។
បញ្ចប់សិក្ខាសាលានេះឯកអគ្គរដ្ឋទូតនិងជាតំណាងអចិន្ត្រៃយ៍របស់វៀតណាម
អមអ.ស.បលោក Nguyen Trung Thanh បានលើកឡើងសំណើរមួយចំនួនដូចជា
ការជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការប្រឆាំងនឹងចោរសមុទ្រ សង្គ្រោះ
បន្ទាន់ ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តការស្រាវជ្រាវកសាងនិងពង្រឹង
យន្តការអន្តរជាតិមួយសម្រាប់ធានាផលប្រយោជន៍របស់អ្នកនេសាទ៕