វៀតណាមរួមចំណែកសកម្មក្នុងជោគជ័យរួមនៃសន្និសីទ ITU ១៩
|
វៀតណាមរួមចំណែកសកម្មក្នុងជោគជ័យរួមនៃសន្និសីទ ITU ១៩ (vietnamplus.vn) |
Vovworld-សម័យប្រជុំប្រទេសសមាជិកសម្ព័ន្ធភាពទូរគមនាគមន៍អន្តរជាតិ
(ITU) បានបញ្ចប់នាថ្ងៃទី៧វិច្ឆកាបន្ទាប់ពី៣សប្ដាហ៍ប្រព្រឹត្តទៅនៅទីក្រុង Busan
ភាគខាងត្បូងកូរ៉េខាងត្បូងដោយបានអនុម័តលើសេចក្តីសំរេចចិត្តជាច្រើន ក្នុង
នោះនាំចេញការកំណត់ទិសដៅគោលនយោបាយមានចរិតលក្ខណៈយុទ្ធសាស្ត្រ។
រួមជាមួយប្រទេសផ្សេងៗ គណៈប្រតិភូវៀតណាមបានមានការរួមចំណែកយ៉ាង
សកម្មនិងប្រសិទ្ធភាពក្នុងដំណើរការលើកឡើងសំណើរថ្មីនៅសម័យប្រជុំលើក
នេះ។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Le Nam Thang
ប្រធានគណៈប្រតិភូវៀតណាមនៅសន្និសីទលើកនេះបានឲ្យដឹងថា ដោយមាន
តួនាទីជាដំណាងសម្ព័ន្ធភាពអាស៊ី-ប៉ាស៊ីហ្វិក (APT) នៅសន្និសីទលើកនេះគណៈ
ប្រតិភូវៀតណាមបានរាយការណ៍និងការពារសំណើររួមចំនួន៥របស់ដំបន់។ ក្នុង
នោះគណៈប្រតិភូវៀតណាមបាននាំចេញសំណើរជាក់ស្ដែងចំនួន២ចំពោះការ
អភិវឌ្ឍន៍របស់សម្ព័ន្ធភាពដូចជាបង្រួញគំលាតអំពីបទដ្ឋាន Digital រវាងប្រទេស
អភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ កសាងគោលដៅទិន្នន័យជាក់ស្ដែងអំពីអភិវឌ្ឍន៍
ទូរគមនាគមន៍៕