វៀតណាមរួមចំណែកសកម្មទៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ WHO
|
គណៈប្រតិភូវៀតណាម(រូបថតៈ Hoàng Hoa/TTXVN) |
(VOVworld)-ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥មករា រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀត
ណាម លោកស្រី Nguyen Thi Kim Tien បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម
ចូលរួមកិច្ចប្រជុំលើកទី១៤០នៃក្រុមប្រឹក្សាប្រតិបត្តិអង្គការសុខភាពពិភពលោក
WHO ដោយមានសមាជិកចំនួន៣៤ប្រទេស។
របៀបវារៈមួយក្នុងបណ្តារបៀបវារៈរបស់ក្រុមប្រឹក្សាប្រតិបត្តិ WHO លើកទី
១៤០ គឺជ្រើសរើសបេក្ខជនឆ្នើមបំផុតសម្រាប់កាន់ដំណែងអគ្គនាយក WHO
អាណត្ត ២០១៧-២០២២។ ក្រុមប្រឹក្សាប្រតិបត្តិ WHO បានជ្រើសរើសបេក្ខជនឆ្នើម
ចំនួន៣រូបសម្រាប់មុខដំណែងនេះ ហើយនឹងបោះឆ្នោតជាផ្លូវការទទួលដំណែងអគ្គ
នាយក WHO នាខែឧសភាឆ្នាំ ២០១៧។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien នឹង
គណៈប្រតិភូបានសកម្មផ្តល់មតិនៅក្នុងបណ្តាកិច្ចប្រជុំស្តីពីបញ្ហាសុខាភិបាល
សកលនិងតំបន់។ នៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ WHO នេះ លោកស្រី
Nguyen Thi Kim Tien ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ
លោក Mario Raviglione នាយកកម្មវិធីប្រឆាំងជំងឺរបេងលើសកលលោកទាំងមូល
របស់ WHO ផងដែរ៕