វៀតណាមរំលឹកខួបលើកទី៦៧នៃទិវាតស៊ូទូទាំងប្រទេស
|
រូបថតៈឯកសារ |
(VOVworld)-កាលពី៦៧ឆ្នាំមុននេះ ក្នុងកាលៈទេសៈដែលអាណានិគមនិយម
បារំាង ស្វែងរកគ្រប់វិធានការសំដៅឈ្លានពានវៀតណាម នាថ្ងៃទី១៨និងទី១៩
ធ្នូឆ្នាំ ១៩៤៦ សន្និសីទបើកទូលាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត
វៀត ណាមបានបើកកិច្ចប្រជុំបន្ទាន់នៅភូមិ Van Phuc, Ha Dong (សព្វថ្ងៃជា
ចំណុះទីក្រុងហាណូយ) សម្រេចចិត្តបំផុសចលនាតស៊ូទូទាំងប្រទេសនិង ដាក់ចេញគោលមាគ៌ាតស៊ូយូអង្វែង។នាថ្ងៃទី១៩ធ្នូឆ្នាំ១៩៤៦ លោកប្រធាន ហូជីមិញបានចេញសេចក្តីអំពាវនាវប្រជាជនទាំងមូលក្រោកឈរឡើងសង្គ្រោះ
ប្រទេសជាតិ រក្សាឯករាជ្យនិងបូរណភាពជាតិ។
សេចក្តីអំពាវនាវប្រជាជនតស៊ូទូទាំងប្រទេសសម្តែងនូវការដឹកនាំឈ្លាសវៃ របស់លោកប្រធានហូជីមិញនិងបក្សកុម្មុនិស្តវៀតណាម។
រយៈពេល៦៧ឆ្នាំកន្លងផុតទៅហើយ ប៉ុន្តែសេចក្តីអំពាវនាវប្រជាជនតស៊ូ ទូទាំងប្រទេសនូវរក្សាបានតម្លៃនៃជំនឿជឿជាក់លើជ័យជំនះ ជាការយល់ ដឹងជ្រាលជ្រៅនៃតម្លៃឯករាជ្យជាតិដោយផ្សារភ្ជាប់ជាមួយលទ្ធិសង្គមនិយម៕