វៀតណាម-រុស្ស៊ីសហប្រតិបត្តិការក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធិភាព
(VOV)_នាថ្ងៃទី១២ វិច្ឆិកា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្ដុះ
បណ្ដាលវៀតណាម លោក Pham Vu Luan និងរដ្ឋមន្ត្រីក្រសួងអប់រំនិងវិទ្យាសាស្ត្ររុស្ស៊ី
Livanov Dmitryi Victorovich បានមានជំនួបសន្ទនាជាមួយគ្នា។ រដ្ឋមន្រ្តីក្រសួងអប់រំ និង
បណ្ដុះបណ្ដាល Pham Vu Luan បានអោយដឹងថា៖ វៀតណាមមានគោលបំណង ទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាល ក្រសួងអប់រំនិងវិទ្យាសាស្ត្រ និងបណ្ដា មូលដ្ឋានបណ្ដុះបណ្ដាលរបស់រុស្ស៊ីក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ការជួយឧបត្ថម្ភខាងបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍គ្រប់គ្រង់…។ល។
|
លោក Pham Vu Luan និងលោក Livanov Dmitryi Victorovich (Thu Hà/qdnd.vn) |
រីឯ រដ្ឋមន្ត្រីក្រសួងអប់រំនិងវិទ្យាសាស្ត្ររុស្ស៊ី Livanov Dmitryi Victorovich បាន អះអាងថា៖ ផ្នែកជំនាញនានាដែលភាគីវៀតណាមស្នើជួយឧបត្ថម្ភបណ្ដុះបណ្ដា នោះក៏គឺជាបណ្ដាផ្នែកដែលរុស្ស៊ីកំពុងលៃទុកអាទិភាពអភិវឌ្ឍន៍។ ដូច្នេះ ប្រទេស
ទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការអំពីអប់រំយ៉ាងជិតស្និទ្ធដើម្បីអភិវឌ្ឍន៍ប្រភព
ធនធានមនុស្ស៕