វៀតណាមលើកមតិជាច្រើនអំពីដំណោះស្រាយការពារនិងជំរុញសិទ្ធិមនុស្ស
|
វៀតណាមលើកមតិជាច្រើនអំពីដំណោះស្រាយការពារនិងជំរុញសិទ្ធិមនុស្ស (VOV) |
Vovworld-ចាប់ពី ថ្ងៃទី១១ដល់១៣មិថុនានៅទីស្ដីការអង្គការសហប្រជាជាតិ
នៅទីក្រុង Geneva ស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនីតិកាល
ទី២៦បានដំណើរការពិភាគ្សាអំពីសិទ្ធិរដ្ឋប្បវេណីនយោបាយសេដ្ឋកិច្ចវប្បធម៍
សង្គមនិងអភិវឌ្ឍន៍។ នៅបណ្ដាសម័យប្រជុំ គណៈប្រតិភូវៀតណាមបានអះអាង
នូវការផ្ដួតផ្ដើមគំនិតការពារនិងជំរុញសិទ្ធិមនុស្សក៏ដូចជាប្តេជ្ញាអនុវត្តកិច្ចសន្យា
របស់ខ្លួនក្នុងនាទីជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សទន្ទឹមនឹងនោះលើកមតិជា
ច្រើនំពីដំណោះស្រាយការពារនិងជំរុញសិទ្ធិមនុស្ស។ បណ្ដាបទថ្លែងមតិរបស់
គណៈប្រតិភូវៀតណាមបានលើកត្រដែតរាល់វឌ្ឍន៍ភាពដែលវៀតណាមទទួល
បានក្នុងការកសាងរបបច្បាប់លាតត្រដាងគោលនយោបាយយុទ្ធសាស្ត្រទាក់ទិន
ដល់សិទ្ធិរបស់ប្រជាជន។ នៅការសន្ទនាជាមួយអ្នករាយការណ៍ពិសេសទទួល
បន្ទុកបញ្ហាជួញដូរមនុស្ស វៀតណាមបានកត់សម្គាល់រាល់ការខំប្រឹងប្រែងក្នុង
ការកសាងនិងជំរុញរបៀបដោយផ្អែកលើសិទ្ធិមនុស្សដើម្បីទប់ទល់នឹងគ្រោះជួញ
ដូរមនុស្ស។ ទន្ទឹមនឹងនោះវៀតណាមក៏មានបំណងបណ្ដាប្រទេសយកចិត្តទុក
ដាក់ថែមទៀតដល់ការកសាងវិធានការប្រយុទ្ធប្រឆាំងនឹងគ្រោះជួញដូរមនុស្ស
នៅសហគមន៍នីមួយៗ៕