វៀតណាមលើកឡើងដំណោះស្រាយគ្រប់គ្រងមហាសាគរនៅមហាសន្និបាតសមុទ្រអាស៊ីបូព៌ា
|
វៀតណាមលើកឡើងដំណោះស្រាយគ្រប់គ្រងមហាសាគរនៅមហាសន្និបាតសមុទ្រអាស៊ីបូព៌ា |
Vovworld-ក្នុងក្របខ័ណ្ឌមហាសន្និបាតសមុទ្រអាស៊ីបូព៌ាដោយវៀតណាមទទួលរៀបចំ នាព្រឹកថ្ងៃទី១៧វិច្ឆិកានៅក្រុង Da Nang បណ្ដាដំណាងចូលរួមសន្និសីទសិក្ខាសាលាអន្តរជាតិដោយប្រធានបទ ទស្សវត្សមួយនៃទំនាក់ទំនងដៃគូក្នុងការអភិវឌ្ឍន៍និរន្តរភាពដំបន់សមុទ្រអាស៊ីបូព៌ា-រួមកំលាំងកាយចិត្តនិងសមិទ្ធិ។ នៅសម័យពេញអង្គលោក Chu Pham Ngoc Hien អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមបានអានសន្ទរកថាអំពីបញ្ហាគ្រប់គ្រងមហាសាគរនិងដំបន់សមុទ្រ គ្រប់គ្រងមហាសាគរនិងដំបន់សមុទ្រលើពិភពលោកនិងយន្តការសម្របសម្រួលសហការក្នុងការគ្រប់គ្រងមហាសាគរនិងដំបន់សមុទ្រនៅទ្រង់ទ្រាយប្រទេសនិងដំបន់ជាដើម។ លោក Chu Pham Ngoc Hien បានសង្កត់ធ្ងន់ថា៖
“ដោយអត្តចរិតចំរុះការបញ្ជាណែនាំត្រូវបានអនុវត្តនៅថ្នាក់ជាតិដើម្បីធានាតួនាទីសម្របសម្រួលសហការសកម្មភាពរបស់ក្រសួងស្ថាប័ននិងដំបន់។ អាចបង្កើតគណៈកម្មាធិការជាតិនាំមុខគឺថ្នាក់ដឹកនាំរដ្ឋាភិបាលដើម្បីអនុវត្តតួនាទីសម្របសម្រួលសហការឬប្រគល់ឲ្យក្រសួងមួយអនុវត្តតួនាទីគ្រប់គ្រងចំរុះ៕”