វៀតណាមលៃទុកប្រភពកំលាំងសមស្របទប់ទល់នឹងបំរែបំរួលអាកាសធាតុ
(VOVWORLD) /  
|
វៀតណាមលៃទុកប្រភពកំលាំងសមស្របទប់ទល់នឹងបំរែបំរួលអាកាសធាតុ (VOV) |
Vovworld-ថ្លែងមតិបើកសម័យប្រជុំលើកទី៤នៃគណៈកម្មាធិការជាតិអំពីបំរែ
បំរួលអាកាសធាតុនាព្រឹកថ្ងៃទី១៩កុម្ភៈនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung បានឲ្យដឹងថា៖ ក្នុងកាលៈទេសៈលាតត្រដាងដោយព្រមៗគ្នាដំណោះស្រាយគ្រប់គ្រងសេដ្ឋកិច្ចសង្គមរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ ធានាសុខុមាលភាពសង្គមនិងផលប្រយោជន៍សង្គម វៀតណាមនៅតែលៃទុកការយកចិត្តទុកដាក់និងប្រភពកំលាំងសមស្របអនុវត្តទប់ទល់នឹងបំរែបំរួលអាកាសធាតុគ្រប់គ្រងធនធាននិងការពារបរិស្ថាន។ ផ្ដោតទៅលើភារកិច្ចជាក់ស្ដែងមួយចំនួនក្នុងរយៈពេលខាងមុខ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖
“សុក្រិដ្ឋរបប បច្ចុប្បន្នកម្មយុទ្ធសាស្ត្រផែនការឲ្យសមស្របក្នុងនោះយកចិត្ត
ទុកដាក់ដល់ផែនទីទឹកសមុទ្រឡើងជាដើម។ ឥឡូវនេះអាទិភាពអំពិបំរែបំរួល
អាកាសធាតុ បង្កាគ្រោះធម្មជាតិនិងព្រៃការពារ។ ព្រៃការពារឆ្នេរសមុទ្រមានអត្ថន័យដ៏ធំធេងចំពោះការអភិវឌ្ឍន៍ចីរភាពនៃប្រទេសជាតិ។”
តាមការវាយតម្លៃរបស់ស្ថាប័នអចិន្រ្តៃយ៍គណៈកម្មាធិការជាតិទទួលបន្ទុក បំរែបំរួលអាកាសធាតុថា នាបច្ចុប្បន្ន គោលនយោបាយច្បាប់របស់វៀតណាម អំពីបំរែបំរួលអាកាសធាតុត្រូវបានបង្កើតនិងដាក់អនុវត្តន៍ទន្ទឹមគ្នា។ ក្នុងផែនការ
សម្រាប់ឆ្នាំ២០១៤នេះ គណៈកម្មាធិការជាតិទទួលបន្ទុកបំរែបំរួលអាកាសធាតុ
ផ្តើមគំនិតជម្រុញការដាក់អនុវត្តន៍និងកសាងយន្តការ គោលនយោបាយប្រមូល
ប្រភពកម្លាំងសម្រាប់ កំណើនពណ៍បៃតងដោយរួមផ្សំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់គ្រប់ស្ថាប័ននិងថ្នាក់មូលដ្ឋាន៕
-VOVWORLD