វៀតណាម-វ៉ានូអាទូជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
|
នាយករដ្ឋមន្ត្រីវ៉ានូអាទូ លោក Joe Natuman |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung នាយករដ្ឋមន្ត្រីវ៉ានូអាទូ លោក Joe Natuman និងភរិយា នឹងមកបំពេញ ទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ កតុលា ឆ្នាំ ២០១៤។ នេះគឺជា
លើកដំបូង នាយករដ្ឋមន្ត្រី Joe Natuman មកបំពេញទស្សនកិច្ចនៅវៀតណាម ដោយមានគោលដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ
ដែលភាគីទាំង ពីរមានសក្ដានុភាព និងផ្លាស់ប្តូរអំពីបណ្ដាបញ្ហានៅក្នុងតំបន់និង
អន្តរជាតិ ដែលភាគីទាំងពីរបានយកចិត្តទុកដាក់ដូចគ្នា៕