|
ចិនត្រូវមានការទទួលខុសត្រូវអប់រំណែនាំអ្នកនេសាទគោរពអធិបតេយ្យភាពបូរណភាពដែនដីរបស់វៀតណាម។ |
VOV-ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីបណ្ដាញ់ព័ត៌មានចិនជូន ដំណឹងថានាថ្ងៃទី១២កក្កដាឆ្នាំ២០១២ នាវានេសាទត្រីចំនួន៣០គ្រឿងរបស់
ខេត្ត Hainan ចាប់ផ្ដើមពីកំពងផែ Tam A ទៅនេសាទត្រីជុំវិញកោះ Chu Thap
ចំណុះប្រជុំកោះ Truong Sa ដំណាងគណៈកម្មាធិការព្រំដែនជាតិចំណុះក្រសួង
ការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា “គោលជំហររបស់វៀតណាមចំពោះ
ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ត្រូវបានអះអាងជាច្រើនលើកច្រើន
សារហើយ។ សកម្មភាពអាជីវកម្មរបស់អ្នកនេសាទចិននៅដំបន់ប្រជុំកោះ
Truong Sa គឺខុសច្បាប់រំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះ
ប្រជុំកោះនេះ។ វៀតណាមសំណូមពរភាគីចិនមានការទទួលខុសត្រូវអប់រំ
ណែនាំអ្នកនេសាទគោរពអធិបតេយ្យភាពបូរណៈភាពដែនដីរបស់វៀត ណាមនិងគោរពច្បាប់អន្តរជាតិទៀតផង៕”