វៀតណាមសុទិដ្ឋិនិយមអំពីដំណើរការចរចារ TPP
|
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh (Image: VOV) |
(VOVworld) – “លទ្ធភាពបញ្ចប់ការចរចារអំពីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក
(TPP) ប្រកបដោយជោគជ័យនាពេលខាងមុខគឺខ្ពស់”។ នេះគឺជាការវាយតំលៃរបស់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh និងជា ប្រធានក្រុមចរចារ TPP របស់វៀតណាម ដែលបាននាំចេញក្នុងបទសំភាសជាមួយអ្នក យកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក។ អនុរដ្ឋមន្ត្រី Tran Quoc Khanh បានឲ្យដឹងថា៖ ការចរចារទ្វេភាគីអំពី TPP ជាមួយអាមេរិកគឺសំខាន់ណាស់។ ដោយសារ អាមេរិកគឺជាដៃគូធំមួយក្នុង TPP។ ការចរចារលើកនេះប្រមូលផ្តុំទៅលើ ខ្លឹមសារមួយ
ចំនួន ដូចជា៖ ការជ្រៀបចូលទីផ្សារទំនិញរបស់អាមេរិក ជាពិសេសគឺ មុខទំនិញ
តម្បាញ់កាត់ដេរនិងស្បែកជើងរបស់វៀតណាម។ វាយតំលៃអំពីដំណើរការចរ ចារ TPP ដែលទើបនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាដើមខែកញ្ញាកន្លងទៅ អនុរដ្ឋ មន្ត្រី
Tran Quoc Khanh បានឲ្យដឹងថា៖
“បណ្ដាប្រទេសបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការចរចារនាពេលថ្មីៗនេះ ហើយ
ឯកភាពថា៖ វង់ចរចារមួយទៀតនឹងត្រូវបានរៀបចំឡើងនាខែវិច្ចិការខាងមុខ ដើម្បី ខំប្រឹងប្រែងបង្រួញការខ្វែងគំនិតនិងពិភាក្សារអំពីបញ្ហានៅសេសសល។តាមនោះ រដ្ឋមន្ត្រីគ្រប់រូបអាចនាំចេញការសម្រេចចិត្តនយោបាយចុងក្រោយ។ ខ្ញុំគិតថា ៖
ប្រសិនបើ ប្រទេសទាំងឡាយខំប្រឹងប្រែងរួមជាមួយគ្នា ការចរចារអំពី TPP នាពេល ខាងមុខនឹងបញ្ចប់ប្រកបដោយជោគជ័យ៕”