វៀតណាមស្នើថៃបង្កលក្ខណះងាយស្រួលសំរាប់ប្រជាជននៃប្រទេសទាំងពីរឆ្លងដែន

វៀតណាមស្នើថៃបង្កលក្ខណះងាយស្រួលសំរាប់ប្រជាជននៃប្រទេសទាំងពីរឆ្លងដែន - ảnh 1
វៀតណាមស្នើថៃបង្កលក្ខណះងាយស្រួលសំរាប់ប្រជាជននៃប្រទេសទាំងពីរឆ្លងដែន(dantri)
(VOV)_ចំពោះព័ត៍មានថា៖កំលាំងមានសមត្ថកិច្ចថៃបានស្នើភ្ញៀវទេសចរណ៍វៀត​ណាមត្រូវបង្ហាញចំនួនទឹកប្រាក់ពេលដែលបំពេញបែបបទឆ្លងដែនចូលថៃ ​នារសៀលថ្ងៃទី ៧ ឧសភា ដំណាងនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរ​ទេសវៀតណាម បានប្រគល់ជូនសារតាំងចំពោះស្ថានទូតថៃប្រចាំនៅរដ្ឋ​ធា
នីហាណូយ។ ក្នុងនោះ បានសង្កត់ធ្ងន់អំពីការដែលថៃមិនជូនដំណឹង​អោយភាគីវៀតណាមមុន អំពីការកំណត់ពោលខាងលើ និងវៀតណាមជា​ប្រទេសតែមួយគត់ក្នុងចំណោមប្រទេសអាស៊ាននានា ត្រូវបានអនុវត្តការ​
កំណត់នេះ។ សកម្មភាពនេះមិនសមស្របជាមួយស្មារតីសហប្រតិបត្តិការ​ក្នុងអាស៊ាន ក៏ដូចជាទំនាក់ទំនងមិត្តភាព ប្រពៃណីរវាងរដ្ឋាភិបាលនិង​ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងថៃដែរ។ នាយកដ្ឋានកុងស៊ុល​វៀតណាមស្នើភាគីថៃត្រូវបញ្ចប់សកម្មភាពនេះចំពោះប្រជាពលរដ្ឋវៀតណាម 
និងស្នើភាគីថៃត្រូវបង្កលក្ខណះងាយស្រួលអោយការឆ្លងដែននៃប្រជាពលរដ្ឋ
របស់ប្រទេសនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ