វៀតណាមសន្យាខំប្រឹងប្រែងដើម្បីគោលដៅរួមស្តីពីការរំសាយសព្វាវុធ

(VOVworld)-ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៦តុលា នៅទីស្នាក់ការរបស់អង្គការសហ
ប្រជាជាតិ បានប្រព្រឹត្តទៅសម័យពិភាគ្សារូមរបស់គណៈកម្មាធិការរំសាយសព្វា វុធនិងសន្តិសុខអន្តរជាតិ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី៧០​របស់ក្រុមប្រឹក្សា
អ.ស.ប។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត និងជាប្រធានក្រុមបេសកកម្មអចិន្រៃ យ៍វៀតណាមប្រចាំនៅអ.ស.ប លោកស្រី Nguyen Phuong Nga បានលើក ច្បាស់ថា គោលជំហមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគាំទ្រការរំសាយសព្វា វុធទាំងស្រុង
ពិសេស ប្រឆាំងការផ្សព្វផ្សាយគឺអាវុធនុយក្លេអ៊ែរនិង អាវុធប្រល័យលោក។ លោកស្រីឯកអគ្គរដ្ឋទូតវៀតណាម ក៏បានសង្កត់ធ្ងន់នូវភាពចាំ បាច់នៃគោលការណ៍
សារវ័ន្តរបស់ធម្មនុញ្ញអ.ស.ប និងច្បាប់អន្តរជាតិ ព្រមទាំង អះអាងនូវការសន្យា
របស់វៀតណាម រួមជាមួយប្រទេសនានា ខំប្រឹងប្រែងដើម្បី គោលដៅរួមស្តីពីការ
រំសាយសព្វាវុធ អនុវត្តថាមពលនុយក្លេអ៊ែរ ដើម្បីគោលដៅ សន្តិភាពនិងអនុវត្ត
ត្រឹមត្រូវរាល់កាតព្វកិច្ចទាក់ទិននានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ