វៀតណាមសន្យាបន្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនិងជិតស្និទ្ធជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO)

(VOVWORLD) - ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថា៖ វៀតណាមនៅតែប្រកាន់ខ្ជាប់គោលនយោបាយបើកទ្វារនិងធ្វើសមា ហរណកម្មអន្តរជាតិក្នុងនាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ របស់ WTO ក៏ដូចជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះ គាំទ្រដល់ប្រព័ន្ធពាណិជ្ជ កម្មពហុភាគី ដោយ WTO ដើរតួជាមជ្ឈភាព។
វៀតណាមសន្យាបន្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនិងជិតស្និទ្ធជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) - ảnh 1ឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai អញ្ជើញជូនសាតាំងដល់លោក Roberto Azevedo អគ្គនាយកអង្គការ WTO នៅទីស្នាក់ការកណ្តាលរបស់ WTO ប្រចាំទីក្រុងហ្សឺណែវ (រូបថតៈ TTXVN)

នាថ្ងៃទី ១៧ ខែកុម្ភៈ នៅទីស្នាក់ការនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមអមអង្គការ សហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិដទៃទៀត ប្រចាំទីក្រុងហ្សឺណែវ បានអញ្ជើញជូនសាតាំងទៅអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក Roberto Azevedo។ ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋ ទូត Le Thi Tuyet Mai បានអះអាងថា៖ វៀតណាមនៅតែប្រកាន់ខ្ជាប់ គោលនយោបាយ បើកទ្វារនិងធ្វើសមាហរណកម្មអន្តរជាតិក្នុងនាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់ WTO ក៏ដូចជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះ គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយ WTO ដើរតួជាមជ្ឈភាព។ លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ម្តងទៀត នូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបន្តការសម្របសម្រួលយ៉ាងសកម្មនិងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន WTO និងសមាជិកដទៃទៀតរបស់ WTO ដើម្បីជំរុញការងាររបស់អង្គការនេះ អោយឆ្ពោះទៅរកការសម្រេចបាននូវការចរចាប្រកបដោយអត្ថន័យ ជាពិសេសទាក់ទងនឹងប្រាក់ឧបត្ថម្ភជលផលនិងការកែទម្រង់ WTO នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១២ នាខែមិថុនាខាងមុខនេះ ព្រមទាំងបង្ហើយកាតព្វកិច្ចពិនិត្យឡើងវិញ គោលនយោបាយពាណិជ្ជកម្មលើកទី ២ របស់វៀតណាមនៅខែធ្នូឆ្នាំ ២០២០នេះផងដែរ។

អគ្គនាយក WTO លោក Azevedo សង្ឃឹមថា វៀតណាមនឹងចូលរួមវិភាគទានជាវិជ្ជមានដល់ដំណើរការកែទម្រង់របស់ WTO ជាពិសេសក្នុងបរិបទដែលប្រព័ន្ធពាណិជ្ជកម្មពហុភាគីនេះ កំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាកជាមួយបញ្ហាជាច្រើនដែលត្រូវkảផ្លាស់ប្តូរ ដើម្បីសមស្របជាមួយនឹងបរិបទថ្មី និងបន្តអះអាងនូវតួនាទី ជាសរសរគ្រឹះនៃពាណិជ្ជកម្មពិភពលោកទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ