វៀតណាមសម្តែងការព្រួយបារម្ភចំពោះស្ថានភាពតានតឹងផ្នែកយោធាននៅយេម៉ែន

(VOVWORLD) - នាថ្ងៃទី ១៥ ខែមេសា (តាមម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីស្ថានភាពយេម៉ែន និងស្ថានភាពមនុស្សធម៌នៅអេត្យូពី។
វៀតណាមសម្តែងការព្រួយបារម្ភចំពោះស្ថានភាពតានតឹងផ្នែកយោធាននៅយេម៉ែន - ảnh 1អ.ស.ប បើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីស្ថានភាពយេម៉ែន និងស្ថានភាពមនុស្សធម៌នៅអេត្យូពី (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងកាន់តែកើនឡើង បញ្ហាយោធា និងការវាយប្រហារឆ្លងដែន តាមកន្លែងមួយចំនួននៅប្រទេសយេម៉ែន។

លោកឯកអគ្គរដ្ឋទូត ក៏បានអំពាវ នាវឱ្យភាគីពាក់ព័ន្ធនានា បញ្ចប់សកម្មភាពអរិភាព ព្រមទាំងបន្តការចរចាឡើងវិញឲ្យបានឆាប់ៗ  ដើម្បីជៀសវាងពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងមិនរារាំងរាល់សកម្មភាពមនុស្សធម៌និងការពារក្រុមងាយរងគ្រោះផងដែរ។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy  បានដាស់តឿនឲ្យសហគមន៍អន្តរជាតិបន្តជួយគាំទ្រប្រទេសយេម៉ែន ព្រមទាំងអំពាវនាវឱ្យភាគីនានា បង្កើនការអនុវត្តន៍កិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Riyadh ក្នុងនាមជាអន្តរការីរបស់អង្គការសហប្រជាជាតិផងដែរ។ 

ទាក់ទងនឹងស្ថានភាពមនុស្សធម៌នៅអេត្យូពីលោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអេត្យូពីក្នុងការសម្របសម្រួលសកម្មភាពមនុស្សធម៌នៃខុទ្ទកាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) និងដៃគូដទៃទៀត។ លោកឯកអគ្គរដ្ឋទូតបានសម្តែងការព្រួយបារម្ភអំពីរបាយការណ៍ដែលទាក់ទងនឹងឃាតកម្មនិងអំពើហិង្សា រួមទាំងអំពើហឹង្សាប្រឆាំងនឹងភេទនិងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ