វៀតណាមស្វាគមគុយបានិងអាមេរិកប្រកាសនឹងបង្កើតទំនាក់ទំនងការទូត
|
វៀតណាមស្វាគមគុយបានិងអាមេរិកប្រកាសនឹងបង្កើតទំនាក់ទំនងការទូត (VOV) |
Vovworld-ក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាមនា
រសៀលថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ អ្នកនាំពាក្យរងក្រសួងការបរទេសវៀត
ណាមលោកស្រី Pham Thu Hang បានរាយការណ៍អំពីសកម្មភាពកិច្ចការបរទេស
របស់វៀតណាមនាពេលខាងមុខនិងឆ្លើយសំនួររបស់មជ្ឈដ្ឋានអ្នកកាសែតវៀត
ណាមនិងអន្តរជាតិស្ដីពីបញ្ហាដែលសារព័ត៌មានយកចិត្តទុកដាក់។ ឆ្លើយសំនួរ
របស់អ្នកយកព័ត៌មានស្ដីពីទស្សនរបស់វៀតណាមអំពីការដែលនាថ្ងៃទី១៧ធ្នូ
អាមេរិកនិងគុយបាបានប្រកាសនឹងប្រក្រតីភាពទំនាក់ទំនងការទូតបន្ទាប់ពីជាង
ពាក់កណ្ដាលត្រូវផ្អាក់ លោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមស្វាគម
ការដែលប្រធានគុយបាលោក Raul Castro និងប្រធានាធិបតីអាមេរិកលោក Barack
Obama បានប្រកាសនឹងបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយរយៈពេល
៥៣ឆ្នាំត្រូវផ្អាក់។ វៀតណាមជឿជាក់ថាសេចក្តីប្រកាសមានចរិតលក្ខណៈ
ប្រវត្តិសាស្ត្រនេះជាជំហានចាប់ផ្ដើមឲ្យការប្រក្រតីទំនាក់ទំនងការទូតរវាងប្រទេស
ទាំងពីរ នាំមកផលប្រយោជន៍សមស្របសំរាប់ប្រជាជនគុយបានិងអាមេរិក រួម
ចំណែកសំខាន់ក្នុងការរក្សាសន្តិភាពស្ថិរភាពបង្កើនកិច្ចសហប្រតិបត្តិការនៅទ្វីប
អាមេរិកនិងលើពិភពលោក៕