វៀតណាម-ឡាវ-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងបទល្មើស
|
វៀតណាម-ឡាវ-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងបទល្មើស (VOV) |
Vovworld-វៀតណាម-ឡាវ-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំង
បទល្មើស។ នេះជាកិច្ចសន្យាដែលទទួលបានរវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
កម្ពុជា ក្រសួងសន្តិសុខឡាវនិងក្រសួងនគរបាលវៀតណាមនៅសន្និសីទលើក
ទី២រដ្ឋមន្ត្រីនៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាមស្ដីអំពីកិច្ចសហប្រតិបត្តិការ
បង្ការប្រឆាំងបទល្មើសនាព្រឹកថ្ងៃទី២៩កក្កដានៅទីក្រុង Da Lat ខេត្ត Lam Dong។
សន្និសីទបាននាំចេញសេចក្តីថ្លែងការណ៍រួម មាន៨ចំណុចលើកច្បាស់ទិសដៅទំនាក់ទំនងសហប្រតិបត្តិការរវាងកំលាំងនគរបាលនៃប្រទេសទាំងបីនាពេលខាង
មុខ។ ក្នុងនោះប្រមូលផ្ដុំទៅលើវិធានការបង្កើនសហការដោះស្រាយបញ្ហាពលរដ្ឋនៃប្រទេសមួយស្នាក់នៅប្រទេសមួយទៀត ចែករំលែកបទពិសោធន៍ក្នុងការតស៊ូបង្ការប្រឆាំងបទល្មើសជាដើម។
សេចក្តីថ្លែងការណ៍រួមក៏លើកច្បាស់ថា កំលាំងនគរបាលនៃប្រទេសទាំងបីនឹងបន្តសហការជិតស្និទ្ធក្នុងការរកឃើញតស៊ូតប់ស្កាត់ប្រកបដោយប្រសិទ្ធភាពរាល់ឧបាយកលសកម្មភាពបំបែកបំបាកទំនាក់ទំនងជិតខាងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងបី៕