វៀតណាមឡាវនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ
|
វៀតណាមឡាវនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ (baotintuc.vn) |
Vovworld-ទទួលសេចក្តីអញ្ចើញរបស់ក្រសួងសន្តិសុខឡាវ គណៈប្រតិភូ
ជាន់ខ្ពស់ក្រសួងនគរបាលវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ទោ Dang Van Hieu
អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមនិងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ
កម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ឌុលគឿនអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទៅ
បំពេញទស្សនកិច្ចនិងចូលរួមការជួបប្រាស្រ័យផ្លាស់ប្តូរបទពិសោធន៍កិច្ចការធានា
សន្តិសុខរវាងក្រសួងសន្តិសុខនៃប្រទេសទាំង៣ឡាវវៀតណាមកម្ពុជានៅរដ្ឋធានី
វៀងច័ន្ទចាប់ពីថ្ងៃទី៣០តុលាដល់ថ្ងៃទី១១វិច្ឆិកា។ ក្នុងឱកាសដំណើរទស្សនកិច្ចលើក
នេះ គណៈប្រតិភូវៀតណាមនិងកម្ពុជាបានជួបសម្ដែងការគួរសមរដ្ឋមន្ត្រីក្រសួង
សន្តិសុខឡាវលោក Somkeo Silavong។ លោក Somkeo Silavong បានវាយតំលៃខ្ពស់
ការជួបប្រាស្រ័យផ្លាស់ប្តូរបទពិសោធន៍រវាងក្រសួងសន្តិសុខនៃប្រទេសទាំងបី រួម
ចំណែកសំខាន់ជំរុញបង្កើនទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងក្រសួងទាំង
បីកាន់តែជិតស្និទ្ធនិងអភិវឌ្ឍន៍ល្អប្រសើរថែមទៀត៕