វៀតណាមអនុវត្តបណ្ដាអនុសញ្ញាអន្តរជាតិស្ដីអំពីសន្តិសុខ-សុវត្ថិភាពនុយគ្លេអ៊ែរ
|
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh |
(VOV)_នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
លោក Ha Kim Ngoc ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៍ាមអំពីលទ្ធផលនៃសន្និ
សីទកំពូល ស្ដីអំពីសន្តិសុខនុយគ្លេអ៊ែរ លើកទី៤ ឆ្នាំ ២០១៦ ត្រូវបានប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី៣១មិនា ដល់ថ្ងៃទី១មេសា នៅអាមេរិក។ ក្នុងសន្និសីទកំពូលនាពេល
ថ្មីនេះ វៀតណាមបានរួមវិភាគទានយ៉ាងសកម្ម ម្ចាស់ការទៅលើការខំប្រឹងប្រែងរួម
របស់សហគមន៍អន្តរជាតិ ដើម្បីបង្ការ ប្រឆាំង និងរំសាយសព្វវុធនុយគ្លេអ៊ែរ។ នៅ
សន្និសីទលើកទី៤នេះ វៀតណាមបានអះអាងជាថ្មីម្តង់ទៀត នូវការខំប្រឹងប្រែង និង
ការសន្យាដែលបានវៀតណាមបាននិងកំពុងអនុវត្ត។ លោក Ha Kim Ngoc ក៏បាន
អោយដឹងថា៖ វៀតណាមបន្តអនុវត្តបណ្ដាការសន្យានយោបាយ អនុវត្តយ៉ាងម៉ត់
ចត់គ្រប់អនុសញ្ញាអន្តរជាតិដែលទាក់ទិនដល់វិស័យសន្តិសុខ សុវត្ថិភាពនុយគ្លេអ៊ែរ។
ទន្ទឹមនឹងនោះ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិជាមួយ
ប្រទេសផ្សេងៗ ដើម្បីជំរុញការប្រើប្រាស់ថាមពលនុយគ្លេអ៊ែរ ដើម្បីសន្តិភាពផងដែរ៕