វៀតណាម-អាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ
(VOVWORLD) /  
|
អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកនយោបាយអាមេរិកលោក Wendy Sherman (nguyentandung.org) |
Vovworld-ក្នុងដំនើរទស្សនកិច្ចនៅវៀតណាមនាថ្ងៃទី៥មិនា អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកនយោបាយអាមេរិកលោកស្រី Wendy Sherman បានជួបសន្ទនាជាមួយសមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុង
ហាណូយលោក Pham Quang Nghi ឧបនាយករដ្ឋមន្ត្រីលោក vu Duc Dam ជាដើម។ នៅបណ្ដាជំនួបសន្ទនា ភាំគីទាំងពីរបានសម្ដែងក្តីសប្បាយរីករាយអំពីការអភិវឌ្ឍន៍
យ៉ាងល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ពិសេស
គឺតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យ។ ភាគីវៀត
ណាមអះអាងគោរពទំនាក់ទំនងជាមួយអាមេរិក ស្នើរភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាដើម បង្កើនការជួបប្រាស្រ័យផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពស្វែងរកជួយសង្គ្រោះ ប៉ូលីសសមុទ្រនិងរក្សាសន្តិភាព។ វាយតំលៃខ្ពស់ការខំប្រឹងប្រែងរបស់វៀតណាមក្នុងការចរចារកិច្ច
ព្រមព្រៀងសហប្រតិបត្តិការដៃគូរសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក TPP អនុរដ្ឋមន្ត្រី Wendy
Sherman មានបំណងសហប្រតិបត្តិការជាមួយវៀតណាមនៅទីភ្នាក់ងារបរមាណូ
នុយគ្លេអ៊ែអន្តរជាតិ (IAEA) និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ភាគីទាំងពីរបានអះអាងបន្តរួមវិភាគទានក្នុងការរក្សាសន្តិភាពស្ថិរភាពសហប្រតិបត្តិ
ការនៅសមុទ្រខាងកើត ធានាសេរីភាពនិងសុវត្ថិភាពសន្តិសុខនាវាចរណ៍៕
-VOVWORLD