វៀតណាម-អាមេរិករឹតបន្តឹងទំនាក់ទំនង

(VOVWORLD) -នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅបំ ពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ឧសភាឆ្នាំ២០១៧ តាមសេចក្តីអញ្ជើញរបស់ប្រធានា ធិបតីអាមេរិក លោក Donald Trump។ 
វៀតណាម-អាមេរិករឹតបន្តឹងទំនាក់ទំនង - ảnh 1លោក Walter Lohman នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃ មូលនីធិបេតិកភ័ណ្ឌ (Heritage Foundation)  

នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅអាមេរិករបស់លោក Nguyen Xuan Phuc ក្នុងនាមជានាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ដំណើរទស្សនកិច្ចនេះ សំដៅបន្តអនុវត្ត គោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម គឺឯករាជ ម្ចាស់ការ ពហុភាគី ពហុបែប និងសកម្មធ្វើសហរណកម្មអន្តរជាតិ។ ម្យ៉ាងវិញ ទៀត ពង្រីករាល់លទ្ធផលដែលទទួលបាននិងជម្រុញថែមទៀតទំនាក់ទំនង សហប្រ តិបត្តិការវៀតណាម-អាមេរិក។

        ធ្វើការវាយតម្លៃនូវដំណើរទស្សនកិច្ចនៅអាមេរិកលើកនេះរបស់នាយករដ្ឋមន្ត្រី  លោក Nguyen Xuan Phuc នោះ អ្នកជំនាញការច្រើនរូបបានចាត់ទុកថា នេះជាឱ កាសដើម្បីភាគីទាំងពីរបង្កើតក្របខ័ណ្ឌសម្រាប់សកម្មភាពសហប្រតិ បត្តិការនាពេលអនាគត។ លោក Walter Lohman នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃ មូលនីធិបេតិកភ័ណ្ឌ (Heritage Foundation) ឲ្យដឹងថា៖

        “ខ្ញុំគិតថា នេះជាពេលវេលាសំខាន់សម្រាប់ទំនាក់ទំនងវៀតណាម-អាមេរិក ខណៈដែលដំណើរទស្សនកិច្ចរបស់នាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានប្រ ព្រឹត្តទៅក្នុងសភាពការណ៍ដែលអាមេរិកមានប្រធានាធិបតីថ្មី។ប្រការសំខាន់មួយទៀតគឺ យើងខ្ញុំមានឱកាសទទួលថ្នាក់ដឹកនាំពីតំបន់អាស៊ីអាគ្នេយ៍មកទស្សនកិច្ចនៅអា មេរិកជាលើកដំបូង។ ខ្ញុំទន្ទឹងរងចាំនូវដំណើរទស្សនកិច្ចនេះយ៉ាងក្រៃលេង”។

        អ្នកជំនាញការអាមេរិកច្រើនរូបបានជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រ ទេសទាំងពីរនឹងបន្តបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាប៉ុន្មានឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ