វៀតណាម-អ៊ីរ៉ង់បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន
(VOVworld) - នាថ្ងៃទី១២វិច្ឆិកា សាលាសភាបណ្ឌិតវិទ្យាសាស្ត្រសង្គមវៀតណាម
បានសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវនិងអប់រំអន្តរជាតិអ៊ីរ៉ង់និងស្ថានទូតអ៊ីរ៉ង់
ប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលាដោយប្រធានបទ “គោលនយោបាយកិច្ចការ
បរទេសរបស់អ៊ីរ៉ង់និងទំនាក់ទំនងវៀតណាម-អ៊ីរ៉ង់ក្នុងសភាពការណ៍ថ្មី”។បណ្ដាមតិ
នៅសិក្ខាសាលានេះ បានចាត់ទុកថា វៀតណាមនិងអ៊ីរ៉ង់ចាំបាច់ត្រូវបង្កើនការផ្លាស់
ប្ដូរព័ត៏មាន ជាពិសេសគឺមានកម្មវិធីសហប្រតិបតិ្តការដ៏សមស្របក្នុងបណ្ដាវិស័យ
មានយថាទស្សន៍ដូចជាប្រេងឧស្ម័ន ពាណិជ្ជកម្ម ថាមពលកសិកម្ម សុខាភិបាល
ជាដើម៕