វៀតណាមអះអាងការសន្យានិងការខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការការពារនិងជំរុញសិទ្ធិមនុស្ស
|
វៀតណាមអះអាងការសន្យានិងការខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការការពារនិងជំរុញសិទ្ធិមនុស្ស(TTXVN) |
(VOV)_នាថ្ងៃទី៦ មិនា ថ្លែងមតិនៅក្នុងកិច្ចប្រជុំរួមរបស់ក្រុមប្រឹក្សារសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នីតិកាលទី២៥ ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen
Trung Thanh ដំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀតប្រចាំនៅ
ទីក្រុង Geneva (ស្វីស) បានអះអាងនូវគោលការណ៍ និងគោលដៅរបស់អាស៊ានក្នុង
ធម្មនុញ្ញអាស៊ាន នោះគឺបង្កើនប្រជាធិបតេយ្យ ជំរុញនីតិរដ្ឋ ការពារនិងជំរុញរាល់សិទ្ធិ
មនុស្សនិងសេរីភាពជាសារវ័ន្ត។ ថ្លែងមតិនៅទីនេះ វៀតណាមបានអះអាងថា៖បណ្ដាប្រទេសជាសមាជិកអាស៊ានចែករំឡែកការសន្យា និងការយកចិត្តទុកដាក់រួមរបស់ សហគមន៍អន្តរជាតិចំពោះការងារការពារនិងជំរុញសិទ្ធិមនុស្ស និងមានគោលបំណង
សន្ទនា និងសហប្រតិបត្តិការក្នុងបញ្ហានេះ។ ក្រោយពីពេលជួបធ្វើការរួមជាមួយគ្នានា
ថ្ងៃទី ៦មិនា ក្រុមប្រឹក្សារសិទ្ធិមនុស្សនីតិកាលទី២៥ នឹងបន្តពិភាក្សា និង សម្រេចចិត្ត ប្រការចំនួន១០ ដោយមានបញ្ហាជាក់ស្ដែងចំនួន៥០ និងគំរោងបិទបញ្ចប់នាថ្ងៃទី២៨
មិនាដែរ៕