វៀតណាមអះអាងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់កម្ពុជា
(VOVWORLD) - ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដែល ប្រព្រឹត្តទៅនារសៀលថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារ ព័ត៌មានអំពីការដែលប្រទេសកម្ពុជាចាប់ផ្តើមសាងសង់ព្រែកជីកហ្វូណនតេជោនោះ អ្នកនាំពាក្យរងនៃក្រសួងការបរទេស លោក Doan Khac Viet បានអះអាងថា វៀត ណាមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់កម្ពុជា និង គោរពការអនុវត្ត គម្រោងនេះរបស់កម្ពុជា៖
តំបន់បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ (
រូបថត៖ Van Do-Tuan Anh/VOV-ភ្នំពេញ) |
“ទន្លេមេគង្គជាទ្រព្យដែលមិនអាចកាត់ថ្លៃបាន ដែលតភ្ជាប់ចំណងមិត្តភាព សាមគ្គីភាពពិសេសរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។ វៀតណាមមាន បំណងចង់ឱ្យប្រទេសនានាតាមដងទន្លេ រួមទាំងប្រទេសកម្ពុជាផង សហការគ្នាគ្រប់ គ្រង និងអភិវឌ្ឍន៍ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព ដើម្បីផល ប្រយោជន៍ដល់សហគមន៍ប្រជាជនក្នុងអាងទន្លេ ក៏ដូចជាដើម្បីអនាគតរបស់មនុស្ស ជំនាន់ក្រោយ និងចំណងសាមគ្គីភាពជិតស្និទ្ធរវាងប្រទេសតាមដងទន្លេផងដែរ។ ដោយឈរលើស្មារតីនោះ វៀតណាមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់កម្ពុជា និងគោរពការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ យើងខ្ញុំ ក៏មានបំណងចង់សម្របសម្រួលការស្រាវជ្រាវ និងវាយតម្លៃយ៉ាងទូលំទូលាយអំពី ផលប៉ះពាល់របស់គម្រោងនេះ និងចាត់វិធានការសមស្របដើម្បីកាត់បន្ថយផល ប៉ះពាល់ផងដែរ”។
កាលពីថ្ងៃទី ៥ ខែសីហា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃ ១,៧ ពាន់ លានដុល្លារអាមេរិក ដើម្បីបង្កើតខ្សែផ្លូវទឹកថ្មីមួយ តភ្ជាប់ទន្លេមេគង្គទៅកាន់សមុទ្រ៕